កម្មការិនីនៅរោងចក្រ GARBOTEX ជាង ៤០ នាក់ ដួលសន្លប់ម្តងទៀត
សារព័ត៌មាន Cambodia News/
តាកែវ (២២ កក្កដា ២០១៦) ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា នេះ កម្មការិនីជាង ៤០ នាក់ទៀត បានដួលសន្លប់ ជាបន្តបន្ទាប់ នៅក្នុងរោងចក្រ GARBOTEX TRADING COMPANY LIMITED ដែលស្ថិតនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
កម្មការិនី ដែលដួលសន្លប់ទាំងនោះ ត្រូវបានរថយន្តសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តសង្គ្រោះរបស់ មន្ទីរពេទ្យបង្អែកខេត្តតាកែវ ដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យ ហើយ ឥឡូវ ក្រុមគ្រូពេទ្យ កំពុងដុតដៃដុតជើង ដើម្បីធ្វើការសង្គ្រោះដល់ពួកគាត់ ។
គួរបញ្ជាក់ ផងដែរថា កាលពីសៀល ថ្ងៃម្សិលមិញ នៅក្នុងរោងចក្រ GARBOTEX TRADING COMPANY LIMITED មានកម្មការិនីជាង ៤០នាក់ដែរ ដែលបានដួលសន្លប់ ម្តងរួចមកហើយ លុះព្រឹកឡើង ខាងរោងចក្រ ក៏បានអោយកម្មករ និងកម្មការិនីទាំងនោះ ចូលធ្វើការទៀត ដោយមិនទាន់បានពិនិត្យ រកនូវមូលហេតុអ្វី ដែលបណ្តាលអោយមាន កម្មករដួលសន្លប់ផង ៕