សម្តេច​តេជោ ហ៊ុន សែន មិន​ឲ្យ​​មាន​​ការ​ដោះ​ដូរ​​ចំណត​រថយន្ត ​ក្រុង​​សិរីសោភ័ណ​​

សារព័ត៌មាន​យុវវ័យថ្មី​/
បន្ទាយមានជ័យ  (២២ កក្កដា ២០១៦) ៖ នៅរសៀ​ថ្ងៃទី​២១ កក្កដា ម្សិលមិញ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​មន្ត្រី រាជការ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ខេត្ត​ទី​២​បន្ទាប់​ពី​ខេត្ត​បាត់ដំបង​។

ក្រៅពី ​ស្នើសុំ​អោយ​មន្ត្រី របស់​ខិតខំ​ផ្តល់​និង​ដោះស្រាយ​សេវាសាធារណៈ ជាពិសេស​សេវា​តម្រូវការ​ចាំបាច់​នានា​ជូន​ដល់​ប្រជាពលរដ្ឋ​យើង​អោយបាន​​លឿន​ និង​មាន​ប្រសិទ្ឋភាព សម្តេច​ក៏​បាន​ដោះស្រាយ​បញ្ហា​រាំ​រ៉ៃ​មួយ​គឺ​រក្សា​ចំណតរថយន្ត​ក្រុង​ សិរីសោភ័ណ​ដោយ​មិន​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​ទីតាំង​ថ្មី​ណា​ទេ ដើម្បី​បងប្អូន​អ្នករត់​ឡាន និង​បងប្អូន​លក់ដូរ​មួយចំនួន​បាន​ប្រកប​ការងារ​ជា​ធម្មតា​នៅ​ទីនោះ​៕
Capture

Related Articles

Back to top button
Close
Close