ប្តីមិននៅយកប្រុសក្មេងមកដេកដល់ផ្ទះ
សារព័ត៌មាន Cambodia News/
ខេត្តត្បូងឃ្ (២២ កក្កដា ២០១៦) បុរសវ័យអាយុ ៤៣ឆ្នាំម្នាក់ ឈ្មោះ ឡន គឹមហេង រស់នៅភូមិនៅភូមិទន្លេបិទក្រោមឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានមកប្តឹងសមត្ថកិច្ចខណះឃើញភរិយាក្បត់ចិត្តទៅដេកជាមួយប្រុសផ្សេង កាលពីវេលាម៉ោង១០និង២៣នាទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ពីបទផិតក្បត់។
ប្រពន្ធ ឈ្មោះ ស្រេង ស៊ាងលី អាយុ ៣២ឆ្នាំ នៅភូមិឃុំជាមួយ បានផិតក្បត់នាំប្រុសកំណាន់ ឈ្មោះ ជឿន វ៉ាន់រិន អាយុ២៨ឆ្នាំ នៅភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ មកដេកនៅក្នុងផ្ទះរបស់ខ្លួន ជាក់ស្តែង ហើយត្រូវក្រុមគ្រួសារចាប់បានទាំងពីរនាក់ កាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១២នាទីអធ្រាត បញ្ជូនមកនគរបាលប៉ុស្តិ៍ទន្លេបិទ។
បច្ចុប្បន្នជនសង្ស័យជាសហាយស្មន់នឹងគ្នាទាំងពីរ សមត្ថកិច្ចជំនាញនគរបាលស្រុកបានធ្វើការឃាត់ខ្លួន សាកសួរកសាងសំណុំរឿង បញ្ជូនទៅតុលាការវិនិច្ឆ័យតាមច្បាប់៕