​ចិន​​​​ត្រៀ​ម​ខ្លួន​​​ប្រឈម​​​គ្រោះ​​ធម្មជាតិ​​​ទឹក​​ជំនន់​​​ និង​​​ភ្លៀង​​​ធ្លាក់​​​ខ្លាំង​​​

សារព័ត៌មាន​ Cambodia News/
ចិន (២១ កក្កដា ២០១៦) ៖ ចាប់ពី ​តំបន់​ភាគខាងត្បូង​ដល់​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន មាន​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​​ដោយ​បង្កឱ្យមាន​ ទឹកជំនន់​និង​បំណាក់​ដី​និង​បាត់បង់​ជីវិត​មនុស្ស​ច្រើន​។​

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បាន​អំពាវនាវ​ឱ្យ​ប្រទេស​នេះ​ត្រៀមខ្លួន​ដើម្បី​ទប់ទល់​គ្រោះធម្មជាតិ​ ទឹកជំនន់​​ដែល​ត្រូវបាន​រំពឹងថា​នឹង​កើតឡើង​នៅ​តំបន់​ទាំងឡាយ​នៅតាម​បណ្តោយ​ ទន្លេធំៗ​ក្នុងប្រទេស​នេះ​។​
ការអំពាវនាវ​របស់​ប្រធានាធិបតី លោក ស៊ី ជីន​ពីង ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ ស្រប​ពេលដែល​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន​ដែល​កាលពី​ពេលមុនៗ​មាន​ ភាពរាំងស្ងួត​ធ្ងន់ធ្ងរ​នោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​​ក្នុងឆ្នាំនេះ ដោយ​បង្កឱ្យមាន​ទឹកជំនន់​និង​បំណាក់​ដី ដែល​បានសម្លាប់​មនុស្ស​១៣​នាក់​និង​៦២​នាក់​បាន​បាត់​ខ្លួន​៕
1

​   ​

Related Articles

Back to top button
Close
Close