ក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី សម្រេចហែរទៅបញ្ចុះនៅស្រុកកំណើតថ្ងៃទី ២៤កក្កដា
សារព័ត៌មា Cambodia News/
ភ្នំពេញ (១៨ កក្កដា ២០១៦) ៖ គណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី រួមទាំងក្រុមគ្រួសារបានសម្រេចកំណត់យកថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៦គឺជាថ្ងៃហែរសពលោកបណ្ឌិត កែម ឡី យកទៅបញ្ចុះនៅស្រុកកំណើត ស្ថិតនៅភូមិអង្គតាអុក ឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ។
សូមបញ្ជាក់ថា លោកកែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីវេលាម៉ោងប្រមាណជិត៩ព្រឹកថ្ងៃអាទិត្យទី១០ កក្កដានៅក្នុងស្តាម៉ាតស្ថាននីយ៍ប្រេងកាល់តិច ក្បែរស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន៕