ម្ដាយ​របស់​លោក Julian Assange ផ្ដល់​ភស្ដុតាង​ដល់​រដ្ឋាភិបាល​អេក្វាឌ័រ​

ម្ដាយរបស់លោក Julian Assange ដែលជាស្ថាបនិកនៃវ៉ិបសាយថ៍ Wikileaksដែលលាតត្រដាងរឿងសម្ងាត់របស់រដ្ឋាភិបាលជុំវិញពិភពលោក មានប្រសាសន៍ ថា អ្នកស្រីនឹងផ្ដល់ភស្ដុតាងទៅឲ្យរដ្ឋាភិបាលអេក្វាឌ័រដើម្បីបញ្ជាក់ ថា សហរដ្ឋអាម៉េរិកមានការប្ដេជ្ញាចិត្ដនៅក្នុងការនាំកូនអ្នកស្រីទៅ កាត់ទោសពីបទចារកម្ម។

អ្នកស្រី Christine Assange កំពុងស្ថិតនៅក្នុងប្រទេសអេក្វាឌ័រដើម្បីជួយករណីកូនរបស់អ្នកស្រី នៅក្នុងខណៈពេលដែលប្រទេសអេក្វាឌ័រកំពុងតែពិចារណា លើការប្រឹង ប្រែងរបស់លោក Julian Assange ក្នុងការសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ ដើម្បីបញ្ចៀសកុំឲ្យមានការបញ្ជូនរូបលោកទៅប្រទេសស៊ុយអេដ ដែលនៅទីនោះលោកអាចត្រូវអាជ្ញាធរស៊ុយអេដបញ្ជូនទៅសហរដ្ឋអាម៉េរិក។

អ្នក ស្រី Christine Assange មិនបានប្រាប់ឲ្យដឹងថា តើអ្នកស្រីមានភស្ដុតាងអ្វីដើម្បីបញ្ជាក់អះអាងអំពីការពាក់ព័ន្ធ របស់សហរដ្ឋអាម៉េរិកនៅក្នុងបញ្ហាផ្លូវច្បាប់ របស់កូនប្រុសអ្នក ស្រីនោះទេ។ ប៉ុន្ដែអ្នកស្រីបានទទូចឲ្យរដ្ឋាភិបាលអេក្វាឌ័រផ្ដល់ជម្រកដល់កូន អ្នកស្រីទៅរស់នៅប្រទេសនោះ។

អ្នកស្រីបាននិយាយថា ឥឡូវរឿងនេះគឺជារឿងយុត្ដិធម៌ និងអនាគតនៃសិទ្ធិសេរីភាពប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះទោះបីជាអ្នកស្រីមានអារម្មណ៍យ៉ាងណាក៏ដោយ ក៏អ្នកស្រីថាពួកគាត់ជាអ្នកតស៊ូដូចជាបណ្ដាជននៅអាម៉េរិកឡាទីន។ ដូច្នេះអ្នកស្រីមិនចុះចាញ់ទៅនឹងការគំរាមធ្វើបាបផ្សេងៗនោះទេ។ អីចឹងហើយបានជា Julian ដែលជាកូនអ្នកស្រីជ្រើសរើសប្រទេសអេក្វាឌ័រ៕(Radio Australia)

Related Articles

Back to top button
Close
Close