​អាមេរិ​ក​​​នឹង​​​​បញ្ជូន​​​កង​ទ័​ព​ទៅ​​​អ៊ីរ៉ាក់​ ​៥៦០​​នាក់​​​បន្ថែម​​ទៀត​​​​​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​ក្រុម ​IS​​​​

សារព័ត៌មាន​​ Cambodia News/
អាមេរិក (១២ កក្កដា ២០១៦) ៖ លោក អាស ខា​ធឺ (Ash Carter) រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ទី១១ កក្កដា ម្សិល​មិញ​​ថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​កងទ័ព​ចំនួន​៥៦០​នាក់​បន្ថែមទៀត​ទៅ​ប្រទេស​ អ៊ីរ៉ាក់​ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​ក្រុម IS​។​

៣ការបញ្ជូន​កងទ័ព​បន្ថែម​នេះ​នឹង​នាំឱ្យមាន​ចំនួន​កងទ័ព​អាមេរិក​កើនឡើង​ ដល់​៤.៦៥០​នាក់​នៅ​អ៊ីរ៉ាក់ ដោយ​ភាគច្រើន​នៃ​កងទ័ព​ទាំងនេះ គឺជា​អ្នកផ្តល់​ការបណ្តុះបណ្តាល​និង​មាន​តួនាទី​ជាទី​ប្រឹក្សា​។​
​ លោក ខា​ធឺ បាន​និយាយថា កងទ័ព​បន្ថែម​ទាំងនេះ នឹង​ជួយ​កងទ័ព​ក្នុង​តំបន់​ដែលមាន​ផែនការ​វាយ​ដណ្តើម​កាន់កាប់​ទីក្រុង​ម៉ូ​ ស៊ុ​ល (Mosul) មកវិញ ដែលជា​តំបន់​រឹងមាំ​របស់​ក្រុម​IS​។​
លោក​ បាន​និយាយថា “​កងទ័ព​បន្ថែម​នេះ នឹង​ជួយ​បង្កើន​សមត្ថភាព​ប្រយុទ្ធ​ដល់​កងទ័ព​អ៊ីរ៉ាក់​ដោយ​ផ្តល់​​ការគាំទ្រ ​ជាសំខាន់​ដល់​កងទ័ព​អ៊ីរ៉ាក់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​IS”​៕

​   ​

Related Articles

Back to top button
Close
Close