ហ្វ៊ីលីពីន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​រុក​រក​រ៉ែ​បរទេស​ទៅ​រុក​រក​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​

ប្រទេសហ្វ៊ីលីពីនកំពុងតែដាក់តំបន់បីនៅ ក្នុងសមុទ្ទចិនខាងត្បូង សម្រាប់ឲ្យមានការរុករករ៉ែ និងប្រេងពីសំណាក់ក្រុមហ៊ុនឯកជន ដោយក្នុងនោះមានតំបន់ខ្លះក៏ ត្រូវបានប្រទេសចិនទាមទារថាជាកម្ម សិទ្ធិរបស់ខ្លួនផងដែរ។

ក្រុមហ៊ុនចំនួន១៥ ដែលក្នុងនោះមានក្រុមហ៊ុនមួយពីអូស្រ្ដាលីបានទទួលការអនុញ្ញាត ទុកជាមុនក្នុងការចូលដេញថ្លៃរកប្រេង ប៉ុន្ដែគេមិនទាន់ដឹងនៅឡើយទេថា តើក្រុមហ៊ុននេះនឹងចូលរួមដេញ ថ្លៃពិតប្រាកដ ឬយ៉ាងណា។

អ្នកនាំពាក្យនៃក្រសួងថាមពល ហ្វ៊ីលីពីននិយាយថា តំបន់ទាំងនោះដែលដាក់ឲ្យមានការរុករកធនធានធម្មជាតិគឺស្ថិតនៅ ក្នុងរង្វង់ចម្ងាយ៣៧០គីឡូម៉ែត្រពី ប្រទេស ហ្វ៊ីលីពីនដែលជាតំបន់ សេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វ៊ីលីពីន។

អ្នកនាំពាក្យនេះនិយាយថា ដោយសារហេតុនេះហើយបានជាប្រទេសហ្វ៊ីលីពីនមានសិទ្ធិអាជ្ញាក្នុង ការរុករករ៉ែនៅក្នុងតំបន់ដែនទឹកនោះ។

រីឯប្រទេសចិនវិញទាម ទារផ្នែកជាច្រើននៅក្នុងដែនសមុទ្ទចិនខាងត្បូងថាជាកម្មសិទ្ធិ របស់ខ្លួន។ ចំណែកឯប្រទេសហ្វ៊ីលីពីន, វៀតណាម, កោះតៃវ៉ាន់, ប្រទេសប្រ៊ុយណេ និងម៉ាឡេស៊ីក៏ទាមទារផ្នែកខ្លះនៃដែនទឹកនៅតំបន់មានជម្លោះនោះ ដែរ៕ (Radio Australia )

Related Articles

Back to top button
Close
Close