​ព្យុះ​​នៅ​​ចិន​​ សម្លាប់​​មនុស្ស​​ ៤​​នាក់​​ស្លាប់ ​និង​​ ១២​​នាក់​​ទៀត​​កំពុង​​បាត់​​ខ្លួន​

​សារព័ត៌មាន​ Cambodia News/

ចិន (១២ កក្កដា ២០១៦) ៖ ព្យុះកំបុតត្បូងណេប៉ាតាក់បានសម្លាប់មនុស្ស ៤នាក់ និង ១២​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ស្រុក​មីន​ឈីងខេត្តហ៊្វូចៀនប្រទេសចិន។

ណេប៉ាតាក់ដែលជាព្យុះកំបុតត្បូងលើកដំបូងគេ កើត​មាន​នៅ​ក្នុង​ឆ្នាំ​នេះ​បាន​នាំ​មក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​ផងដែរ ជាមួយនឹងកម្ពស់ទឹកភ្លៀង ២០០មីលីម៉ែត្រក្នុងរយៈពេលត្រឹម ៣​ម៉ោង​ប៉ុណ្ណោះ។

ខណៈនោះដែរនាយកដ្ឋានអគ្គិសនីបានដាក់ពង្រាយក្រុមមន្ត្រីរបស់ខ្លួន ៥០០នាក់ ដើម្បី​ជួសជុ​ល​ប្រព័ន្ធអគ្គិសនីដែលខូចខាតហើយក្រុមអាជ្ញាធរ និង​ទាហាន​បាន​ចូល​រួម​ប្រតិ​បត្តិ​ការ​ជួយ​សង្គ្រោះ​ផងដែរ។

សូមបញ្ជាក់ថា ព្យុះ​កំបុត​ត្បូង​ណេប៉ាតាក់​បាន​បង្ក​ឲ្យ​មាន​ការ​រអិល​បាក់​ដី​ផង​ដែរ​នៅ​ខេត្ត​ហ៊្វូ​ចៀន៕

2

 

Related Articles

Back to top button
Close
Close