ឯកឧត្តម ខៀវ កាញារីទ្ធ ៖ រដ្ឋាភិបាលជាអ្នកខាតបំផុត ជុំវិញរឿងឃាតកម្មលើលោក កែម ឡី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ កក្កដា ២០១៦) ៖ ក្នុងសន្និសិទកាសែតនៅទីស្តីការក្រសួងព័ត៌មាននាព្រឹកថ្ងៃទី១១ ខែកក្កដា នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ជុំវិញរឿងឃាតកម្មលើ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យអ្នកខាតបំផុតគឺរាជរដ្ឋាភិបាលកម្ពុជា។
ឯក ឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា កាលដែលថា រដ្ឋាភិបាលជាអ្នកខាតបំផុតនេះដោយសារបច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងលើកកម្ពស់សិទ្ធសេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។
ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល នឹងរកឲ្យឃើញនូវពន្លឺនៃអំពើឃាតកម្មនេះ។ លោករដ្ឋមន្រ្តីបានបន្តថា តែនៅពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការលើករណីនេះ៕