​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ចិន​ ​​ជំរុញ​​ឱ្យ​​រៀប​​ផែន​ការ​​ត្រៀម​​សម្រាប់​​ស​ភា​ពការណ៍​​អា​ក្រក់​​នៅ​​សមុទ្រ​​ចិន​​ខាង​ត្បូង​

សារព័ត៌មាន​ Cambodia News/

ភ្នំ ​ពេញ (០៦ កក្កដា ២០១៦) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​ត្រៀម​សម្រាប់​ជម្លោះ​ ប្រដាប់អាវុធ​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ឬ “​ផែនការ​ត្រៀម​សម្រាប់​សភាពការណ៍​អាក្រក់​” ដោយនិយាយ​យ៉ាង​តានតឹង​នៅមុន​សេចក្តីសម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល ដែល​រំពឹង​ប្រឆាំងនឹង​ការអះអាង​សិទ្ធិ​កាន់កាប់​ទឹកដី​របស់​ចិន​។

កាសែត The Global Times ដែលមាន​ទំនាក់ទំនង​ជាមួយ​បក្ស​កុម្មុយនីស្ត​ចិន​បាន​និ​យា​យា​កាលពី​ថ្ងៃ​ អង្គា​រថា ចិន​គួរតែ​អាច “​ទុកឱ្យ​អាមេរិក​ចំណាយ​ការខាតបង់ ដែល​ខ្លួន​មិនអាច​ទ្រាំទ្រ​បាន ប្រសិនបើ​ប្រទេស​នេះ​ធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ តាមរយៈ​កម្លាំងបាយ​”​។

កាសែត​នេះ​បាន​បន្ថែមថា ​ចិន​សង្ឃឹមថា​ជម្លោះ​អាច​ដោះស្រាយបាន​តាមរយៈ​ការចរចា ប៉ុន្តែ​ខ្លួន (​ចិន​) ត្រូវតែ​ត្រៀមខ្លួន​សម្រាប់​ការប្រឈមមុខ​ផ្នែក​យោធា​ណា​មួយ​។ នេះ​ជា​រឿង​ធម្មតា​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​”​។

ក្នុង​បទ​ វិចារណកថា​របស់​កាសែត​រដ្ឋ​មួយ​នេះ​និយាយថា “​វា​ជា​រឿង​សម​ហេតុ​សម​ផល​ដែល​បកស្រាយ​ថា សមយុទ្ធ​ដែល​បានរៀបចំ​នេះ​ជាការ​ឆ្លុះបញ្ចាំង​អំពី​ការត្រៀម​លក្ខណៈ​របស់​ ប្រទេស​សម្រាប់​ការប្រយុទ្ធ​រយៈពេល​វែង​ដើម្បី​ការពារ​អធិបតេយ្យភាព​ របស់ខ្លួន​”​៕

2

 

Related Articles

Back to top button
Close
Close