សង្ឃ​​​ថៃ​ ​​១​​​អង្គ ​​​ត្រូវ​​បាន​​​ចាប់​​​ផ្សឹក​​ ក្រោយ​​​​រក​ឃើញ​​ប្រដាប់​បម្រើ​កាម​គុណ​នៅ​ក្នុង​បន្ទប់​

សារព័ត៌មាន​ Cambodia News​/

ថៃ (០៥ កក្កដា ២០១៦) ៖ លោកសង្ឃថៃ១អង្គ ព្រះនាម Phra Thongchai Krajangchai នៅខេត្ត Pak Kret ត្រូវបានចាប់ផ្សឹក ក្រោយ​ប៉ូលីស​បាន​ឆ្មក់​ចូល​ទៅ​ក្នុង​វត្ត​ ដែលលោកសង្ឃនេះគង់ និងរកឃើញថ្នាំញៀន, អាវុធជាច្រើនដើម, ស្រោមអនាម័យ និងជាពិសេស គឺប្រដាប់បម្រើកាមគុណ នៅក្នុងបន្ទប់របស់សង្ឃអង្គនេះ ។

បើតាមប្រភពព័ត៌មានឲ្យដឹងថា មន្ត្រីប៉ូលីសរាប់សិបនាក់ បានចូលរួមនៅក្នុងប្រតិបត្តិការឆ្មក់ចូលវត្តល្បីឈ្មោះមួយ នៅភាគឦសាន នៃទីក្រុងបាងកក ដែល​មិន​ត្រូវ​បាន​បញ្ចេញឈ្មោះ, ប៉ុន្តែ ទោះយ៉ាងណា រូបភាពមុខមាត់របស់សង្ឃកំហូចនេះត្រូវបានបញ្ចេញជាសាធារណៈ ។

ក្នុងអំឡុងពេលឆែកឆេរ, ប៉ូលីសបានរកឃើញថ្នាំអំហ្វេតាមីន ៨ ក្រាម, ថ្នាំប្រភេទម៉ាទឹកកក និងកញ្ឆា១កញ្ចប់ ដាក់​ជា​មួយ​របស់​របរ​ផ្ទាល់​ខ្លួន​សង្ឃ​នេះ​ផ្សេងៗ​ទៀត​ ។ ប៉ូលីសបានរកឃើញ គឺភាគច្រើនជារបស់របរដែលប៉ូលីសពណ៌នាថាជាឧបករណ៍ច្នៃ ធ្វើឲ្យស្រដៀងទៅនឹងប្រដាប់ភេទស្ត្រី ដើម្បី​បម្រើ​ឲ្យ​ការ​សម្រេច​កាម​ដោ​យខ្លួនឯង ៕

1

 

Related Articles

Back to top button
Close
Close