តុលាការ​ចេញ​ដីកា ​សម្រេច​បិទ​ការ​ស៊ើប​សួរ​លើ​សំណុំ​រឿង​លោក ​កឹម ​សុខា ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៥ កក្កដា ២០១៦) ៖ នាព្រឹកថ្ងៃទី០៥ ខែកក្កដា នេះ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បាន​ចេញ​ដី​កាស​ម្រេច​បិទ​ការ​ស៊ើប​សួរ លើសំណុំរឿងលោក កឹម សុខា។ ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានយកដីកាទៅបិទដល់មុខផ្ទះរបស់លោក កឹម សុខា ប្រធាន​ស្តី​ទី​គណ​បក្ស​សង្គ្រោះ​ជាតិ នៅផ្ទះលេខ៩៧ ផ្លូវ​លេខ​៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លិខិតជូនដំណឹងរបស់ចៅក្រមស៊ើបសួរ ​ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រាប់មកជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខ​របរ​តំណាង​រាស្រ្ត​មណ្ឌលកំពង់ចាម កើតនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៥៣ ទីកន្លែងកំណើតនៅ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៩៧ ផ្លូវ​លេខ​៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​​

ត្បិតសំណុំរឿងព្រហ្មទណ្ឌលេខ២៤០១ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ដែលបានចោទប្រកាន់តាមដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរលេខ៖ ១៣៨២ អ.យ.ឋ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីបទ៖ បដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាល​ពីថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០១៦ យើងសម្រេចបិទការស៊ើបសួរ»៕

Capture12

 

Related Articles

Back to top button
Close
Close