ធី ​សុវណ្ណថា​​ សុំ​អន្តរាគមន៍​​ពី​ប្រធាន​សាលា​ឧទ្ឋរណ៍​រឿង​ក្តី​​ដ៍​រុំារ៉ៃ​​រ​វាង​​ អតីត​ប្តី​ប្រពន្ឋ​មួយ​​គូ​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៥ កក្កដា ២០១៦) ៖ ​មុនពេលសាលាឧទ្ឋរណ៍​ បើកសវនាការជំនុំជម្រះរឿងក្តីចែកទ្រព្យសម្បត្តិដ៍រុំារ៉ៃ​រវាង​ អតីតប្តីប្រពន្ឋមួយ​គូ​នាថ្ងៃទី០៦​ កក្កដា​ ស្អែក​នេះ​ កញ្ញា ធី សុវណ្ណថា ​នាយិកាអង្គការយុវជនកិច្ចការសង្គម ​បានសរសេរលិខិត​សុំអន្តរាគមន៍ពីប្រធាន​សាលាឧទ្ឋរណ៍​ ដើម្បីជួយផ្តល់យុត្តិធ៌មជូនលោកស្រី ​អ៊ីវ ស៊ឺ្រ ​ជាស្រ្តីមេម៉ាយកូន៤នាក់ក្នុងបន្ទុក ។

តាមលិខិតចុះថ្ងៃទី០៤ ​ កក្កដា ២០១៦ កញ្ញា​ ធី សុវណ្ណថា ​បានលើកឡើងថា​ ឈ្មោះ អ៊ីវ ស៊ឺ្រ ​បានស្នើសុំមកអង្គការយុវជន​កិច្ចការ​​ សង្គម​ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​សា​លាឧទ្ឋរណ៍​ តម្កល់សាលក្រមរដ្ឋប្បវេណីលេខ៥១​ -ព-ចុះថ្ងៃទី១៥ ធ្នូ ​២០១៣ របស់​សាលាដំបូង​រាជធានីភ្នំពេញទុកជាបានការ ​ដោយ​សំអាង​លើ​លិខិត​បញ្ជាក់​សិទ្ឋិ​កាន់កាប់ប្រើបា្រស់​រួមគ្នា​លើ​ដីឡូត៍​ និងផ្ទះលេខ​៩៣​និងលេខ៤៨ ​ផ្លូវលេខ៤៨២​ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ​ខណ្ឌចំការមន ​ដែលមានឈ្មោះ ង៉ែត សំណាង​និងអ៊ីវ ស៊ឺ្រ ​ជាម្ចាស់ដោយ​មានចុះហត្ថលេខាដឹងឮពីមេភូមិ៣ ​លោកចៅសង្កាត់ផ្សារដើមថ្កូវ ​និងលោកអភិបាលខណ្ឌចំការមន ។

លិខិតរបស់ ធី​ សុវណ្ណថា ​ដដែលក៍បានលើកឡើងទៀតថា ​ឈ្មោះ អ៊ីវ ស៊ឺ្រ ​បានស្នើសុំសាលាឧទ្ឋរណ៍​លុបចោលសាលដីកា​រដ្ឋប្បវេណី​លេខ១៤ក្រVII ​ចុះថ្ងៃទី២៧ ​មិថុនា ២០១៤​ ទុកជា​អសារបង់ ​និងស្នើឲ្យសាលាឧទ្ឋរណ៍ពិនិត្យ​សំណុំរឿង​រដ្ឋប្បវេណី​លេខ៥២៨ ​ចុះថ្ងៃទី០៥ វិច្ឆិកា ២០១៥​ របស់សាលា​ឧទ្ឋរណ៍​ជូនឈ្មោះ ​អ៊ីវ ស៊ឺ្រនោះថែមទៀត ៕

1

2

Related Articles

Back to top button
Close
Close