ចាប់ពីថ្ងៃទី០៥ ដល់១២ បង្កឲ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ច្រើន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ កក្កដា ២០១៦) ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែកក្កដានេះ បានព្យាករណ៍ពីអាកាសធាតុរបស់កម្ពុជា ដោយបញ្ជាក់ថា ប្រទេសកម្ពុជាចាប់ពីថ្ងៃទី០៥ ដល់ទី១២ ខែកក្កដា ឆ្នាំ២០១៦ នឹងទទួលរងសម្ពោធទាប ព្យុះឈ្មោះ Nepartak ដែលបង្កឲ្យមានភ្លៀង ធ្លាក់ច្រើន លាយឡំនឹងខ្យល់កន្ត្រាក់ ផ្គររន្ទះផងដែរ។ ពិសេសនៅលើផ្ទៃសមុទ្រអាច មានខ្យល់បក់បោកខ្លាំង។
ក្រសួងធនធានទឹកបាន ពីបញ្ហាអាកាសធាតុបញ្ជាក់ថា៖
1-តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់ឡើងវិញ ចាប់ពីថ្ងៃទី៥-១២ ពិសេសភ្លៀងអាចនឹងធ្លាក់ច្រើនជោគជាំចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។
2-តំបន់វាលទំនាប៖ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី០៥-០៦ ហើយភ្លៀងអាចនឹងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី០៧ ដល់ ១២ ខែកក្កដា ឆ្នាំ២០១៦។
3-តំបន់ខ្ពស់រាប៖ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី០៥-០៦ ហើយភ្លៀងអាចនឹងធ្លាក់ច្រើន ចាប់បីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦៕