បំផ្ទុះគ្រាប់បែកនៅក្រុងបាដាដស្លាប់ ១២៦នាក់ របួស១៤៧នាក់
សារព័ត៌មាន Cambodia News/
អ៊ីរ៉ាក់ (០៤ កក្កដា ២០១៦) ៖ ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម់ ISIS បានបំផ្ទុះរថយន្តអត្តឃាតនៅទីប្រជុំជន និងទីផ្សារមានចរាចរណ៍មមាញឹកច្រើនដោយមាន២ករណីផ្សេងគ្នានៅទីក្រុង បាដាដបណ្តាលឲ្យមនុស្សចំនួន១២៦នាក់ស្លាប់ ក្នុងនោះ២៥នាក់ក្មេង ព្រមទាំងរងរបួស១៤៧នាក់។
យោងតាម ព័ត៌មាន CNN បានផ្សាយថា ករណីបំផ្ទុះគ្រាប់បែកដោយរថយន្តបណ្តាលឲ្យមនុស្សស្លាប់ច្រើននេះ ធ្វើឡើងនៅទីប្រជុំជន និងទីផ្សារមានចរាចរណ៍មមាញឹកច្រើនដោយមាន២ករណីផ្ទុះផ្សេងគ្នា។ សារព័ត៌មានដដែលបន្តថា បន្ទាប់ពីករណីបំផ្ទុះនេះ ក្រុមឧទ្ទាម ISIS ប្រកាសថាជាអ្នកធ្វើទង្វើនេះ៕