​កូន​ស្រី​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​នឹង​រៀប​ការ​ជា ​មួយ​កូន​ប្រុស​ឧកញ៉ា​ ​សៀង​ ​ណាំ​​

កូនស្រីអតីតនាយករដ្ឋមន្រ្តីថៃនឹងកូនប្រុសលោកឧកញ៉ា សៀង ណាំ រូបភាពកាសែតថៃ

ដោយ សយ ដុល្លា

            កូនស្រីលោក ស៊ុមឆាយ វង្សសាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ និងជាក្មួយរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានគេរំពឹងថា នឹងរៀបអាពាហ៍ពិពាហ៍ នៅឆ្នាំក្រោយនេះជាមួយមន្ត្រីកម្ពុជាម្នាក់ ដែលជាកូនប្រុសអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រខេត្តសៀមរាប។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត ដេលីញូ របស់ថៃ កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២

ប្រភពដដែលបន្តថា អ្នកទាំងពីរបានស្រឡាញ់គ្នាអស់មួយរយៈពេលយូរគួរសមមកហើយ។ កូនប្រុសឧកញ៉ា សៀង ណាំ និងលោកស្រី អ៊ុន វុនលី មានឈ្មោះ ណាំ លីណាល់ អាយុ ៣២ឆ្នាំ គឺជាកូនទី២ ក្នុងចំណោមកូនបីនាក់។លោក ណាំ លីណាល់ជាមន្ត្រីបម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា។លោក ណាំលីណាល់ធ្លាប់បានទៅសិក្សានៅប្រទេសថៃហើយដែលទំនងជាពេលរៀននៅថៃនោះឯងដែលលោកបានស្គាល់កញ្ញា ឆាក់យ៉ាផា វង្សសាវ៉ាតនោះ។

 កូនស្រីអតីតនាយករដ្ឋមន្ត្រី កញ្ញា ឆាក់យ៉ាផា វង្សសាវ៉ាត ហៅ ឈើរី អាយុ ២៩ឆ្នាំ ជាអ្នកចម្រៀងដ៏ល្បីឈ្មោះមួយរូបនៅប្រទេសថៃ ដែលនិយមថតចម្រៀង ជាងការសម្តែងលើឆាក។ កូនស្រីអតីតនាយករដ្ឋមន្ត្រី ក៏បានបម្រើការនៅស្ថាប័នអយ្យការរបស់ថៃផងដែរ។

 ប្រភពកាសែតថៃ អះអាងថាលោកស៊ុមឆាយវង្សសាវ៉ាត បានទទួលយក ក្នុងរឿងនេះនិងត្រៀមរៀបពិធីអាពាហ៍ពិពាហ៍ឲ្យអ្នកទាំងពីក្នុងពេលឆាប់ៗនេះ។អ្នកទាំងពីរ បានជួបគ្នា នៅទីក្រុងបាងកក ហើយបានស្រឡាញ់ និងទាក់ទងគ្នាជាញឹកញាប់ ដែលរហូតចុងក្រោយនេះត្រូវបានគេជឿថា នឹងឈានចូលខ្លោងទ្វារអាពាហ៍ពិពាហ៍ នៅឆ្នាំ២០១៣ខាងមុខ៕ 

 

Related Articles

Back to top button
Close
Close