សម្តេចតេជោ អំពាវនាវពលរដ្ឋគ្រប់រូបគោរពច្បាប់ចរាចរណ៍
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ កក្កដា ២០១៦) ៖ ជាមួយនឹងការសម្រេចចិត្តជាថ្មីរបស់សម្តេចតេជោចំពោះករណីកឧត្តមសេនីយ៍ផ្កាយ៣រូបដែលប្រើពាក្យមិនល្អលើមន្ត្រីប៉ូលីស ចរាចណ៏នោះ សម្តេចបានធ្វើការអំពាវនាវទៅកាន់ក្រសួងមហាផ្ទៃ និង អគ្គស្នងការនគរបាលជាតិត្រូវធ្វើការអប់រំដល់នគរបាលចរាចរណ៍ទូទាំង ប្រទេសអំពីសីលធម៍ សុជីវធម៍ វិន័យ នឹងសុភាពរាបសារតែហ្មឺងម៉ាត់ក្នុងពេលអនុវត្តច្បាប់។
សម្តេច ក៏បានអំពាវនាវបងប្អូនជនរួមជាតិគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមចូលរួមផ្តល់មតិលើចំណុចខ្វះខាតចំពោះមន្ត្រីដែលអនុវត្ត ច្បាប់ប្រព្រិត្តមិនគប្បីចំពោះប្រជាពលរដ្ឋ៕