សម្តេចតេជោ ហ៊ុន សែន ផ្តល់តួនាទីឲ្យលោក ម៉ម ស្រ៊ីមវណ្ណា វិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ សីហា ២០១៦) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរនៅបណ្តាញទំនាក់ទំនងសង្គម Facebook ថា ៖ «ខ្ញុំសប្បាយចិត្តណាស់ដែលបានដឹងថា ឧត្តមសេនីយ៍ ម៉ម ស្រីុមវណ្ណា និង អនុសេនីយ៍ សូត្រ កញ្ញា បានជួបគ្នា ហើយទទួលស្គាល់កំហុសរៀងៗខ្លួន ព្រមទាំងបានប្តេជ្ញាចិត្តខិតខំកែប្រែកសាងខ្លួនអោយក្លាយទៅជា មន្ត្រីល្អដើម្បីបម្រើប្រទេសជាតិ ។ ខ្ញុំសង្ឃឹមថាសកម្មភាពបែបនេះ នឹងកើតមានឡើងកាន់តែច្រើនជាមួយមន្ត្រីរបស់យើងនៅទូទាំងប្រទេស។
នេះ ជាការប្រែក្លាយពីស្ថានភាពចាញ់ចាញ់ ដែលមានកន្លងមកទៅជាស្ថានភាព ឈ្នះឈ្នះ ក្នុងស្ថានភាពបែបនេះគ្មានការចាំបាច់ដាក់វិន័យអ្នកណាទាំងអស់ ផ្ទុយទៅវិញខ្ញុំចាត់ទុកថាមន្ត្រីទាំង២ រូបបានជួយបង្កើតឡើងនូវវប្បធម៌នៃការផ្សះផ្សារ និងសាមគ្គីភាពក្នុងចំណោមមន្ត្រីរួមការងារបន្ទាប់ពីមានបញ្ហាជាមួយ គ្នា។
ដើម្បីផ្តល់ឱកាសដល់មន្ត្រីដែលបានខិតខំបម្រើប្រទេស ជាតិ ហើយបានទទួលស្គាល់នូវកំហុសរបស់ខ្លួន ខ្ញុំសម្រេចចិត្តនិរាករណ៌ចោលនូវអនុក្រឹត្យដែលខ្ញុំបាន ចុះហត្ថលេខាលើករណី ឧត្តមសេនីយ៌ ម៉ម ស្រ៊ីមវណ្ណា កាលពីព្រឹកមិញនេះចាប់ពីពេលនេះតទៅ» ៕