សម្តេច​​តេជោ ​ហ៊ុន ​សែន​ ដក​​តំណែង ​​ឧត្តម​សេនីយ៍​​​ផ្កាយ​​ ​៣​​មួយ​​រូប​​

សារព័ត៌មាន​ Cambodia News/

ភ្នំ ​ពេញ (៣០ មិថុនា ២០១៦) ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​​សម្រេច​ដក​តំណែង​និង​ឋានន្តរ​ស័ក្តិ ឧត្តម​សេនីយ៍​ផ្កាយ​៣​មួយរូប ព្រម​ទាំង​​បណ្តេញចេញ​ពី​នគរបាល ដើម្បី​ជា​ការព្រមាន​ដល់​អ្នក​មាន​អំណាច​ទាំងអស់​ព្រោះ​តែ​ការប្រើ​ពាក្យ​ មិន​សមរម្យ ប្រមាថ​ដល់​មន្ដ្រីនគរបាល​ច​រា​រណ៍ ដែល​បាន​ផាកពិន័យ​លើ​រថយន្ដ​របស់​គាត់​”​។​

​ ឧត្តមសេនីយ៍​ផ្ដាយ​៣ ដែល​ត្រូវ​សម្ដេច​តេជោ សម្រេច​ដកដំណែង​នេះ ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ម៉ម ស្រ៊ី​វណ្ណា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​។​

​យោង​តាម​សារ​នៅលើ​ ទំព័រ​ហ្វេ​សប៊ុក សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់ យ៉ាង​ដូច្នេះ​ថា​«​ខ្ញុំ​បាន ស្រាវជ្រាវ​យ៉ាង​យកចិត្ត​​ទុកដាក់ និង​ស្តាប់​សារ​ចុះ​សារ​ឡើង​នូវ​ការនិយាយ​របស់ លោក​ឧត្តមសេនីយ៍​។ ពាក្យ​(​អា​ប៉ូលីស​ចរាចរណ៍​)​ជា​ពាក្យ​មិន​ត្រឹម​​តែ​ប្រមាថមើលងាយ​ ថ្នាក់ក្រោម​ប៉ុណ្ណោះ​ទេ តែ​ជា​ការប្រមាថ​ដល់​ស្ថាប័ន​នគរ​បាល​ចរាចរណ៍​ទាំងមូល​។​

​ខ្ញុំ​មិន ​ នឹកស្មាន​ដល់​សោះ​ថា​គាត់​ជា​ប៉ូលីស​បែរ​ជា​ប្រើពាក្យ “ អា​ប៉ូលីស​” ចុះ​ទំរាំ​ប្រជាជន​ធម្មតា​គាត់​ហៅ​យ៉ាងម៉េច​ទៀត​នៅ​​ពេល​គាត់​ខឹង​?​។​

​ ខ្ញុំ​អត់​មាន​ជម្រើស​ឱ្យ​ល្អ​ក្រៅពី​សំរេចចិត្ត​ទាំង​ការឈឺចាប់ និង​សោកស្តាយ​ដើម្បី​ដក​តំណែង​និង​ឋានន្តរស័ក្តិ​ព្រមទាំង​បណ្តេញ​​គាត់​ចេញ ​ពី​នគរបាល​ប៉ុណ្ណោះ​។ នេះ​ជា​គំរូ​សំរាប់​អ្នកមាន​អំណាច​ទាំងអស់​ឱ្យ ចេះ​គោរព​ច្បាប់ ចេះ​ប្រើ​ពាក្យសំដី​មាន​សុជីវធម៌ មាន​គុណធម៌ និង​សីលធម៌​។​

​ ខ្ញុំ​​ក៏​សុំ​អំពាវនាវ​ផងដែរ ចំពោះ​នគរបាល​ចរាចរណ៍​សុំ​មាន​ពាក្យសំដី និង​អ​កប្ប​កិរិយា​ថ្លៃថ្នូរ​ចំពោះ​ប្រជាជន​បើទោះជា​គាត់​មាន​​ ការរំលោភច្បាប់​ដោយ​អ​ចេតនា ឬ​ដោយ​ចេតនា​ក្តី​”​៕

Capture3

 

Related Articles

Back to top button
Close
Close