​ខ្យល់​ព្យុះ​​នៅ​​ចិន​​ភាគ​​ខាង​កើត​​បណ្តាល​​ឲ្យ​​មនុស្ស​​ ៧៨​​នាក់​​ស្លាប់ ​​និង ​​៥០០​​នាក់​​រង​របួស​​​

សារព័ត៌មាន​ Cambodia News/

ចិន (២៤ មិថុនា ២០១៦) ៖ កាលពី​ថ្ងៃ​ទី​២៣ មិថុនា ទី​ភ្នា​ក់​សារព័ត៌មាន​ស៊ីន​ហួ​បាន​រាយការណ៍​ថា ខ្យល់ព្យុះ​និង​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​បានសម្លាប់​មនុស្ស​ចំនួន​ ៧៨​នាក់​ និង​បណ្តាលឱ្យ​របួស​មនុស្ស​ជិត ​៥០០​នាក់​នៅ​ខេត្ត​ជាំ​ង​ស៊ូ​ភាគ​ខាងកើត​នៃ​ ប្រទេស​ចិន​ ​។​

ភូមិ​ ជាច្រើន​ត្រូវបាន​បំផ្លាញ ហើយ​ដើមឈើ​ធំៗ​បាន​ដួលរលំ​នៅពេលដែល​ខ្យល់ព្យុះ​ល្បឿន​១២៥​គីឡូម៉ែត្រ​ក្នុង​ មួយ​ម៉ោង​បាន​វាយប្រហារ​ជុំវិញ​ទីក្រុង​យ៉ាន​ចេង​ក្នុង​ខេត្ត​នេះ​។​

ភ្លៀង ​បាន​ធ្លាក់​ខ្លាំង​នៅ​តំបន់​ជាច្រើន​នៅ​ប្រទេស​ចិន​នៅក្នុង​សប្តាហ៍ ​នេះ​។ ខ្យល់ព្យុះ​ដោយ​នាំមក​ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ការខូចខាត​នៅ​ ទូទាំងប្រទេស​នេះ​៕ ​

1

 

Related Articles

Back to top button
Close
Close