ក្រសួង​​អប់​រំ​ដក​​តួនាទី​​មន្ត្រី​​ម្នាក់​​​​ក្រោយ​បែកធ្លាយ​ព័ត៌មាន​​បៀត​បៀន​​ផ្លូវ​ភេទ​

សារព័ត៌មាន​​ Cambodia News/
ភ្នំពេញ​ (២៤ មិថុនា ២០១៦) ៖ លោក គ្រី ស៊ា​ង​ឡុង ដែល​ជា​មន្ត្រី​ក្រសួង​អប់រំ យុវជន នឹង​កីឡា មាន​តួនាទី ជា​ប្រធាន​នាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កូរ៉េខាងត្បូង​ឃាត់ខ្លួន និង​ប្តឹង​ទារ​សំណង់​ជំងឺ​ចិត្ត​១២.០០០​ដុល្លារ ពី​បទ​បំពាន​ផ្លូវភេទ​ទៅលើ​នារី​ជនជាតិ​កូរ៉េខាងត្បូង ដែល​ជា​នារី​បកប្រែ​ម្នាក់​អំឡុង​ពេល​រូបលោក​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ បូក​3 HRD​កាលពី​ចុងខែ​ឧសភា​កន្លង​ទៅ​។

តាម ​ការចុះផ្សាយ​របស់​សារព័ត៌មាន​ខេ​បូឌា ដេលី​កាលពី​ថ្ងៃ​២៣​មិថុនា​ ​លោក គ្រី ស៊ាន​ឡុង ត្រូវបាន​ចាប់ខ្លួន​នៅ​ម៉ោង​ប្រមាណ​១០​យប់​នៅ​ថ្ងៃទី​២៦ ឧសភា ម៉ោង​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​។ ព័ត៌មាន​របស់​កូរ៉េ​បាន​ផ្សាយ​ថា លោក គ្រី ស៊ាន​ឡុង បាន​បៀតបៀន​ផ្លូវភេទ​ទៅលើ​នារី​ជា​អ្នកបកប្រែ​ម្នាក់​ហើយ​ត្រូវ​នារី​នោះ​ ស្រែកហៅ​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​តែម្តង​។​
កាល​ពី​​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦​ដដែល​ លោក​ គ្រី ស៊ា​ង​ឡុង ត្រូវ​ក្រសួង​អប់រំ​ដកតំណែង​ក្រោយ​ព័ត៌មាន​នេះ​បាន​បែកធ្លាយ​។​
គួរបញ្ជាក់ថា លោក គ្រី ស៊ា​ង​ឡុង ដែល​មាន​តួនាទី​ថ្នាក់​ប្រធាន​នាយកដ្ឋាន​មួយ​រូប ត្រូវបាន​សមត្ថកិច្ច​ក្រុង​សេ​អ៊ូ​ល​សម្រេច​ដោះលែង​បន្ទាប់​ពី​ក្រសួង​អប់រំ ​កម្ពុជា បាន​យល់ព្រម​បង់ប្រាក់​១៤,១​លាន​រ៉ុន ស្មើនឹង​១២.៣០០​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​ទៅលើ​ការផាកពិន័យ​៕​
លោក គ្រី ស៊ា​ង​ឡុង ​ជា​មន្ត្រី​ក្រសួង​អប់រំ យុវជន នឹង​កីឡា មាន​តួនាទី ជា​ប្រធាន​នាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ ។
លោក គ្រី ស៊ា​ង​ឡុង ​ជា​មន្ត្រី​ក្រសួង​អប់រំ យុវជន នឹង​កីឡា មាន​តួនាទី ជា​ប្រធាន​នាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ ។
​៤

Related Articles

Back to top button
Close
Close