ក្រសួង​​កា​រ​ងារ ​កំណត់​​បញ្ជី​​ជំងឺ​​រ៉ាំ​រ៉ៃ​​ក្នុង​​​ផ្នែក​​ថែទាំ​​សុខ​ភាព​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​​ (២៣ មិថុនា ២០១៦) ៖ នៅក្នុងសេចក្តីប្រកាសរបស់​ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ កាលពីថ្ងៃទី២១ ខែមិថុនា បានកំណត់បញ្ជីជំងឺរ៉ាំរ៉ៃ នៅក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ ។

សេចក្ដីប្រកាស បានបន្តថា ប្រភេទជំងឺរ៉ាំរ៉ៃ ដែលត្រូវកំណត់ក្នុងប្រកាសនេះមានដូចជា៖ ជំងឺខ្សោយបេះដូង, ជំងឺសាច់ដុំបេះដូង, ជំងឺរលាកថ្លើមប្រភេទសេរ៉ាំរ៉ៃ, ជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ, ជំងឺតម្រងនោមរ៉ាំរ៉ៃ, ជំងឺក្រិនថ្លើម, ជំងឺសរសៃឈាមក្រហមបេះដូង, ជំងឺទឹកនោមផ្អែមប្រភេទទី១ និងទី២, ជំងឺវិបត្តិចង្វាក់បេះដូង, ជំងឺក្រិនសរីរាង្គ, ជំងឺវិកលចរិក, ជំងឺលុយពុស, ជំងឺលើសឈាម និងជំងឺតាឡាសសឺមី ។

កំណត់បញ្ជីជំងឺរ៉ាំរ៉ៃ នៅក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) កម្មករនិយោជិក និយោជក និង​មូល​ដ្ឋាន​សុខា​ភិ​បាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ត្រូវទទួលបន្ទុកអនុវត្ត៕

1

 

Related Articles

Back to top button
Close
Close