​ក្បាច់​​ប្រដាល់​​សេរី​​ខ្មែរ​នឹង​​ដាក់​​ក្នុង​​ផែន​​ការ​​ហ្វឹក​​ហ្វឺន​​កង​​ទ័ព​​នៅ​​ឆ្នាំ​២០១៧ ​​

សារព័ត៌មាន​​ Cambodia News/

​ភ្នំ​ពេញ  (២៣ មិថុនា ២០១៦) ៖ ​ក្បាច់គុន ​ល្បុក្កតោ យុទ្ធ​ក្រ​មខ​ម ក្បាច់​ប្រដាល់សេរី​ខ្មែរ នឹង​ត្រូវ​ដាក់បញ្ចូល​ក្នុង​ផែនការ​ហ្វឹកហ្វឺន​កងទ័ព​នៅ​ឆ្នាំ​២០១៧ ​​ដើម្បី​ចូលរួម នៅ​ក្នុង​ការអភិរក្ស អភិវឌ្ឍ លើកតម្កើង​ក្បាច់គុណ​បុរាណ​ខ្មែរ ក៏ដូចជា​បំពេញ​តម្រូវការ​ហ្វឹកហ្វឺន​របស់​កង​យោធពលខេមរៈភូមិន្ទ​។

លោក​ហ៊ុន ម៉ា​ណែ​ត ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​មានប្រសាសន៍ថា ​ឆ្លង​​តា​ម​​​កា​រ​​ចុះ​​​អនុស្សរណៈ​រវាង​ក្រសួង​ការពារជាតិ ជាមួយ​សហព័ន្ធ​ទាំងបី​ កាល​ពី​ថ្ងៃ​ទី​២២ ខែមិថុនា គឺ​យើង​នឹង​ឈានទៅដល់​ការរៀបចំ​កង​ក្រង​នូវ​ឯកសារ​សម្រាប់​ក្បាច់គុន​សម្រាប់ នៃ​កងយោធពល​ខេមរៈភូមិន្ទ ដែល​នឹង​ដាក់​បញ្ចូល​នៅក្នុង​កម្ម​វិធី​ហ្វឹកហ្វឺន​បស់​កងយោធពល​ ខេមរៈភូមិន្ទ។

​លោក​ហ៊ុន ម៉ា​ណែ​ត បន្ត​ថា នេះ​គឺជា​ការចាប់ផ្តើម នៃ​ដំណើរការ​ថ្មីនៃ​ការ​វិវឌ្ឍន៍​ថ្មី​របស់​កង​យោធពលខេមរៈភូមិន្ទ ទាក់ទង​ទៅ​និង​ក្បាច់គុន​បុរាណ​ខ្មែរ​យើង​​។ ​

លោក​បាន​បន្តថា នៅ​ក្នុង​អនុស្សរណៈ​នេះ គឺ​ដើម្បី​ចាប់ផ្តើម​នៅ​ក្នុង​ការ​ចងក្រង​មួយ ហៅថា ក្បាច់គុន​កង​ខេមរៈភូមិន្ទ ដែល​ជា​ក្បាច់គុន​មួយ​ដែល​កើតឡើង​ពី​ការ​សំយោគ នៃ​ក្បាច់គុន​ទាំង​បី​របស់​យើង ដោយ​ដកស្រង់​នៅ​ក្បាច់​ស្នៀត​មួយចំនួន ពី​ក្បាច់គុន​និមួយៗ ជា​សៀវភៅ​ក្បាច់គុន​មួយ​សម្រាប់​ហ្វឹកហ្វឺន​នៅ​ក្នុង​កងទ័ព​តែម្តង៕ ​

៨

Related Articles

Back to top button
Close
Close