រន្ទះបាញ់សម្លាប់មនុស្សយ៉ាងតិច ៦៧នាក់នៅឥណ្ឌា
សារព័ត៌មាន Cambodia News/
ឥណ្ឌា (២៣ មិថុនា ២០១៦) ៖ តាមការអះអាងអោយដឹងពីមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃពុធទី២២ មិថុនា មានមនុស្ស យ៉ាងតិច៦៧នាក់បានស្លាប់ដោយរន្ទះបាញ់នៅឥណ្ឌា នៅក្នុងរយៈពេល២ថ្ងៃមកនេះ នៅពេលភ្លៀងរដូវវស្សាកំពុងស្រោចស្រពទូទាំងប្រទេសឥណ្ឌា។
រន្ទះបាញ់កើតមានជាធម្មតានៅឥណ្ឌាក្នុងអំឡុងរដូវវស្សាចាប់ពីខែ មិថុនាដល់តុលា តែចំនួនមនុស្សស្លាប់ដោយរន្ទះបាញ់នៅសប្តាហ៍នេះខ្ពស់ គួរអោយកត់សម្គាល់។
អាជ្ញាធរនៅក្នុងរដ្ឋអ៊ុតតា ប្រាដែសជិតនោះបាននិយាយថាមនុស្ស២០នាក់ត្រូវបានសម្លាប់នៅ២ថ្ងៃ មកនេះ។រន្ទះបានសម្លាប់ជនឥណ្ឌារាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ភាគច្រើនជាកសិករដែលធ្វើការនៅក្នុងវាលស្រែ៕