ចាក់សាំងដុតស្លាប់ខ្លួនឯងព្រោះខឹងម្តាយជំពាក់លុយគេច្រើនពេក
សារព័ត៌មាន Cambodia News/
ស្វាយរៀង (២១ មិថុនា ២០១៦) ៖ បុរសអ្នករត់រ៉ឺម៉កម៉ូតូកង់បីម្នាក់ទិញ សាំង៣លីត្រមកចាក់ស្រោចលើខ្លួន ហើយដុតធ្វើអត្តឃាតបណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បងប្អូនអ្នកជិតខាងបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដន អាយុ ២៨ឆ្នាំ មុខរបរជាអ្នករត់រឺម៉ក់កង់បី មានទីលំនៅកន្លែងកើតហេតុខាងលើ។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះបានព្យាយាមចងកសម្លាប់ខ្លួន២ដងមកហើយ តែត្រូវអ្នកជិតខាងជួយសង្គ្រោះទាន់ ទើបតែពេលនេះ បានសម្លាប់ខ្លួនដោយដុតខ្លួនឯងតែម្តង។
ជនរងគ្រោះបាននិយាយថា ខ្លួនខ្មាសគេណាស់ ដោយសារម្តាយជំពាក់លុយអង្គការ និងអ្នកស្រុកច្រើនពេក៕