សម្តេច​តេជោៈ​ សូម​​ធ្វើ​​ជាមន្ត្រី​​ជើង​​ពីរ​ កុំ​​ធ្វើជា​​មន្ត្រី​​ជើង​ ១០

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (២០ មិថុនា ២០១៦) ៖ នៅព្រឹក​ថ្ងៃទី​២០​មិថុនា​នេះ​សម្តេច​តេជោ ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ចូលរួម​បិទ​វគ្គ​ប្រគល់​សញ្ញាបត្រ ​ដល់​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនាន់​ឧត្តមគតិ​ជាតិ សិស្ស​មន្ត្រី​ក្រមការ​ជំនាន់​សាមគ្គី​ជាតិ និង​វិញ្ញាបនបត្រ​កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់ មន្ត្រី​មធ្យម​ឆ្នាំ​២០១៥ សិក្ខាកាម​មន្ត្រី​ក្រសួង​បរិស្ថាន សិក្ខាកាម​ថ្នាក់​ដឹកនាំ​ជា​ស្ត្រី ព្រមទាំង​បើក​វគ្គ​បណ្ដុះបណ្តាល​ឆ្នាំ ២០១៦ របស់​សាលា​ភូមិន្ទ​រដ្ឋបាល​ចំនួន ៩១៥​។​

ក្រោយ​ការចូលរួម​ពិធី ​សម្តេច​តេជោ​បាន​សរសេ​រ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា​”​ខ្ញុំ​ សូម​អបអរសាទរ​និង​កោតសរសើរ​​ដល់​ជ័យលាភី​ទាំងអស់ និង​សូម​កោតសរសើរ​ដល់​សាលា​ភូមិន្ទ​រដ្ឋបាល​ដែល​បាន​ប្រឹងប្រែង​ បណ្តុះបណ្តាល​ធនធានមនុស្ស ជា​ពិសេស​មន្ត្រី​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​អោយ​កាន់តែ​មាន​សមត្ថភាព​ ពេញលេញ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​”​។

ទោះជា​យ៉ាងណា​ សម្តេច​តេ​ជោបាន​ក្រើនរំលឹ​ក​ថា​”​សូម​ធ្វើ​មន្ត្រី​ជើង​ពីរ កុំ​ធ្វើ​មន្ត្រី​ជើង​១០​ហើយក៏​មិន​ត្រូវ​ធ្វើ​ជា​មន្ត្រី​គ្រាប់​ល្ពៅ​​ដែរ ​។ មន្ត្រី​ជើង​ពីរ​មាន​ការទទួលខុសត្រូវ និង​ចេះ​ចុះ​ជួយ​ដោះស្រាយ​ប្រជា​ពលរដ្ឋ​ប្រកបដោយ​ការទទួល​ខុស​និង​ត្រូវ​និង ​ចេះ​ធ្វើ​ការរួម​គ្នា​ជា​ក្រុម​។ កុំ​ប៉ែង​ជើង​គ្នា និង​កុំ​ក្តិច​ត្រួយ បើ​មាន​មន្ត្រី​ណា​មាន​សមត្ថភាព​ពិតប្រាកដ​គឺ​យើង​រុញ​ឡើង​។​ហើយ​​ចំពោះ​ មន្ត្រី​ដែល​បាន​ធ្វើ​ធំ​ហើយ ក៏​មិន​ត្រូវ​ភ្លេច​មន្ត្រី​តូចតាច​ដែរ​”​៕

2

Related Articles

Back to top button
Close
Close