ចិន​ថា​ ឥណ្ឌូនេស៊ី​ បាញ់​ទូក​នេសាទ​របស់ខ្លួនបណ្តាល​ឱ្យ​របួស​អ្នកនេសាទ​

សារព័ត៌មាន​ Cambodia News/

ចិន (២០ មិថុនា ២០១៦) ៖ ចិន​បាន​ចោទប្រកាន់​ឥណ្ឌូនេស៊ី​ថា ​បាន​បាញ់​ទៅលើ​ក្រុម​ អ្នកនេសាទ​របស់ខ្លួន ដោយ​បណ្តាលឱ្យ​​របួស​ម្នាក់​ក្នុងចំណោម​អ្នកនេសាទ​ទាំងនោះ​ ដែល​ហេតុការណ៍​នេះ​បង្កឱ្យមាន​ភាព​តានតឹង​បន្ថែមទៀត​រវាង​ប្រទេស​ទាំង​២​​ ​នៅ​​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ត្រួតស៊ីគ្នា​។​

​ក្រសួងការបរទេស​ ចិន​បាន​និយាយថា នាវា​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​ពីរ​បី​គ្រឿង​បាន​បាញ់រះ​លើ​​ក្រុម​អ្នកនេសាទ​ នៅលើ​ទូក​ទាំងនោះ​កាលពី​ថ្ងៃ​សុក្រ​។ ម្នាក់​ក្នុងចំណោម​អ្នកនេសាទ​ទាំង​នោះបាន​រងរបួស ខណៈដែល​ទូក​នេសាទ​មួយ​ផ្សេងទៀត​និង​ក្រុម​អ្នកនេសាទ​៧​នាក់​ត្រូវបាន​ ចាប់ឃុំខ្លួន​។​

កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​បាន​អះអាង​អំពី​ ហេតុការណ៍​នេះ​នៅក្នុង​ សេចក្តីថ្លែងការណ៍​មួយ ដោយ​និយាយថា​​នាវា​ដែល​ដោត​ទង់ជ័យ​ចិន​មួយគ្រឿង​ត្រូវបាន​ចាប់ ប៉ុន្តែ​មិនមាន​នរណាម្នាក់​របួស​នោះទេ​។​

​ក្នុង​រយៈពេល​ ប៉ុន្មាន​ខែ​កន្លងទៅនេះ ឥណ្ឌូនេស៊ី​បានធ្វើ​យុទ្ធនាការ​បង្ក្រាប​ដ៏​ខ្លាំង​ទៅលើ​ទូក​នេសាទ​ ខុសច្បាប់​នៅក្នុង​ដែនទឹក​របស់ខ្លួន​ដោយបាន​ចាប់​ទូក​នេសាទ​បរទេស​ខុសច្បាប់ ​ជាច្រើន​គ្រឿង​ហើយ​បាន​បំផ្ទុះ​បំផ្លាញចោល​៕ ​ប្រែសម្រួល​ដោយ ៖ សារព័ត៌មាន​យុវវ័យថ្មី​ (ប្រភពពី​ ៖ BBC)

6

 

 

Related Articles

Back to top button
Close
Close