សម្តេចតេជោ​ ហ៊ុន ​សែន ​ប្រកាស​​បន្ត​​ធ្វើ​ជា​​បេក្ខ​ជន​​នាយ​ក​រដ្ឋ​មន្ត្រី​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (១៥ មិថុនា ២០១៥) ៖ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​រសៀល​ម្សិលមិញ បានប្រកាស​ជាថ្មី​ថា សម្តេច​នឹង​បន្ត​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី នៅក្នុង​ការបោះឆ្នោត​អាណត្តិ​ឆ្នាំ​២០១៨-២០២៣ ខាងមុខនេះ​ទៀត​។​

សម្តេច ហ៊ុន សែន បានប្រកាស​ដូច្នេះ​នៅក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន នៃ​សាសនា​ឥស្លាម​កម្ពុជា ថ្នាក់ជាតិ​លើក​ទី​៣ ជាមួយនឹង សាសនិក​អ៊ីស្លាម​ប្រមាណ​៤៥០០​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ​៕

3

 

Related Articles

Back to top button
Close
Close