វ៉ាន់ នីឡា ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​បន្ទាប់​ពី​ជន​សង្ស័យ​គំរាម​

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (១៤ មិថុនា ២០១៦) ៖​កញ្ញា វ៉ាន់ នី​ឡា តារាចំរៀង នៅ​ផលិតកម្ម​ភ្លេង​រីខ​ត បាន​បញ្ជាក់​ឲ្យដឹងថា កញ្ញា កំពុង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ខណៈ​ជនអនាមិក​បង្ហោះ​រូបអាក្រាត​នាង​ហើយ​នៅតែ​បន្ត​គំរាម​មក​លើ​រូប​នាង​ ជាច្រើន​ដង​។

កាលពី​ថ្ងៃទី​១៣ មិថុនា ម្សិល​មិញ​ ​​កញ្ញា វ៉ាន់ នី​ឡា បាន​សរសេរ​បង្ហោះ​ក្នុង​ Facebook ​​ថា​”​នៅ​រសៀល​ថ្ងៃ​ ទី​១៣ មិថុនា​២០១៦ វេលា​ម៉ោង​៤:២៥​នាទី  នាង​ខ្ញុំ វ៉ាន់​នី​ឡា ជា​តារា​ចំរៀង​នៅ​ផលិតកម្ម​ភ្លេង​រីខ​ត​ ជា​ស្ត្រី​រងគ្រោះ​ដែល​ត្រូវបាន​ជនសង្ស័យ​បង្ហោះ​រូបអាក្រាត​​នាង​ខ្ញុំ​ យ៉ាង​អយុត្តិធម៌​នា​ពេល​ថ្មីៗ​នេះ​។

នាង ​ខ្ញុំ​បាន​ជួបពិភាក្សា​ ជាមួយ​តំណាង “​សមាគមន៍​អ្នកសិល្បះ​ស្មគ្រ័ចិត្ត​ជួយ​សង្គម ” ដែល​សមាគមន៍​កំពុង​រៀបចំ​ផ្តល់​មេធាវី​ដល់​រូបនាង​ខ្ញុំ​ដើម្បី​ឈាន​ទៅ​ វែកមុខ​ជនដៃដល់ ហើយ​រូប​នាង​ខ្ញុំ​កំពុងតែ​បារ​ម្មណ៍​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ពីព្រោះ​ជនសង្ស័យ​បាន​គំរាម​មក​លើ​រូប​នាង​ខ្ញុំ​ជា​ច្រើន​ដង​។  អាស្រ័យហេតុនេះ សូម​បងប្អូន​តាម​បណ្តាញ​សង្គម​Facebook ទាំងអស់​មេត្តា​ជួយ like នឹង share ផង​។

នាង​ខ្ញុំ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ពិតជា​អាច​ស្វែងរក​យុត្តិធម៍​ ជូន​នាង​ខ្ញុំ​បាន​យ៉ាង​ឆាប់រហ័ស​បំផុត នាង​ខ្ញុំ​សូម​ថ្លែង អគុណ​យ៉ាងខ្លាំង​ដល់​បងប្អូន​ដែល​តែងតែ​ជួយ​លើកទឹកចិត្ត “​។​

គួរបញ្ជាក់ផង ​ដែរថា ការ​បែកធ្លាយ​រូបអាក្រាត ជា​បន្តបន្ទាប់​បែបនេះ គឺ​បាន​កើតឡើង​បន្ទាប់ពី​រូប​នាង​ផ្ទុះ​ជម្លោះ និង​ចែក​ផ្លូវ​គ្នា​ជាមួយ​អតីត​សង្សារ ដែល​ត្រូវបាន​បងប្រុស វ៉ាន់ នី​ឡា ប្រាប់ឲ្យដឹង​ថា​ជា​មន្ត្រីប៉ូលិស​ម្នាក់​៕ ដោយ ៖ វត្តី​

Capture
6 4 3 2

Related Articles

Back to top button
Close
Close