ចំណាប់​ខ្មាំង​កាណា​ដា​នៅ​ហ្វីលី​ពីន​ម្នាក់​ត្រូវ​ក្រុម​ ឧទ្ទាម ​សម្លាប់​

សារព័ត៌មាន​​ Cambodia News/

ហ្វីលីពីន​ (១៤ មិថុនា ២០១៦) ៖ យោងតាមបណ្តាញសារព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា ជនជាតិ ​កាណាដា​ម្នាក់ ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​ក្រុម​ឧទ្ទាម​អា​ប៊ូ​សៃយា​ហ្វ (Abu Sayyaf) នៅ​ប្រទេស​ហ្វីលីពីន​នោះ​ត្រូវបាន​សម្លាប់ ។​

​លោក Robert Hall ជនជាតិ​កាណាដា​ ដែលត្រូវបាន​សម្លាប់នេះ​ត្រូវបាន​ចាប់ពង្រត់​កាលពី​ខែកញ្ញា​ជាមួយ​ ចំណាប់ខ្មាំង​៣ ​នាក់​ផ្សេងទៀត​ដែល​មកពី​កាណាដា ហ្វីលីពីន និង ន័​រ​វែ​ស​។

ប្រភពព័ត៌មាន ​សន្តិសុខ​បាន​និយាយប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាណាដា​CBC​ និង​វេ​ប​សាយ​Rappler​របស់​ហ្វីលីពីន​ថា លោក Robert Hall ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពីថ្ងៃ​កំណត់​បង់ប្រាក់​លោះ​បាន​ហួសពេល​កំណត់​។​

កាលពី​ពេលមុន ក្រុម​ឧទ្ទាម​អា​ប៊ូ​សា​យា​ហ្វ​បានទាមទារ​ប្រាក់​លោះ​ច្រើន​លាន​ដុល្លារ​។​
​រដ្ឋាភិបាល​ហ្វីលីពីន​និង​រដ្ឋាភិបាល​កាណាដា​ជំទាស់​មិន​បង់ប្រាក់​លោះ​ជា​ ថ្នូរ​នឹង​ការដោះលែង​នោះទេ ហើយ​ហ្វីលីពីន​បានធ្វើ​ប្រតិបត្តិការ​យោធា​ប្រឆាំង​ក្រុម​ឧទ្ទាម​នេះ​​៕

10

 

Related Articles

Back to top button
Close
Close