​ធនាគារ​ជាតិ​​កម្ពុជា​ ជូន​ដំណឹង​ស្តី​ពី​ក្រ​ដាស​ប្រាក់​ដុល្លារ​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៤ មិថុនា ២០១៦) ៖ នៅ​ថ្ងៃ​ទី​១៣ ​មិថុនា ​២០១៦​ ធនាគារ​ជាតិ​នៃ​កម្ពុជាបាន​ចេញ​សេចក្តីជូនដំណឹង​​មួយ ដែលបង្ហោះ​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ជា​ផ្លូវការ​របស់​​ខ្លួនដោយ​បញ្ជាក់​​ថា ធនាគារជាតិ​នៃ​កម្ពុជាមិន​មាន​កាតព្វកិច្ច​ទទួល​ក្រដាសប្រាក់ រូបិយប័ណ្ណ​បរទេស​ចាស់ ទក់ រហែក មាន​ស្នាម​ប្រឡាក់ ឆេះ​រោល​ ដោយ​ប្រការ​ណា​មួយ ហើយ​ប្តូរ​យក​ក្រដាស់ប្រាក់​ថ្មី​បាន​​ឡើយ​។

សេចក្តីជូនដំណឹង ​​ក៏​បាន​បញ្ជាក់​ទៀត​ថា ធនាគារជាតិ​នៃ​កម្ពុជា នៅ​តែ​ទទួល​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​កពី​អតិ​ថិ​ជន​របស់​ខ្លួន (​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​) ដែល​មាន​គណនី​នៅ​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ពេល​ដែល​ក្រដាសប្រាក់​ដុល្លារ​នោះ ជា​ក្រដាសប្រាក់​ពិតប្រាកដ មិនមែន​ក្លែងក្លាយ ហើយ​មានគុណ​ភាព​សម​ស្រប​។

​គួរ​បញ្ជាក់ថា នៅប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ព័ត៌មាន​ស្តី​ពី​ការ​ឈប់​ចាយ និង​ទទួល​លុយ​ដុល្លារ ដែល​មាន​ស្នាម​ត្រា និង​ទក់ ត្រូវ​បាន​ផ្ទុះ​ឡើងនៅក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម Facebook ហើយ​ព័ត៌មាន​ច​ចាម​អា​រ៉ា​មគ្មាន​មូលដ្ឋាន​មួយ​នេះ បាន​​​​ចែកចាយ​ជា​បន្តបន្ទាប់ដែល​នាំឱ្យ​ប្រជាពលរដ្ឋជាអាជីវករ និង​កន្លែង​ដូរ​លុយ​មួយ​ចំនួនឈប់​ទទួល​លុយ​ដុល្លារ​​ប្រភេទ​នេះ​៕ ដោយ ៖ ហេង នាង​3

2

1

Related Articles

Back to top button
Close
Close