សម្តេចតេជោ ហ៊ុន សែន វាយ​បក​អ្នក​រិះ​គន់​ករណី​ភ្លៀង​ជន់​លិច​ក្រុង​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ (១៣ មិថុនា ២០១៦) ៖ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) ដែលធ្វើឡើងនៅកោះពេជ្រ នៅថ្ងៃទី​១៣ មិថុនា នេះ​ សម្តេចតេជោ ​ហ៊ុន សែន ​បានរិះគន់មេដឹកនាំបក្សប្រឆាំងនិងមនុស្សមួយចំនួន ករណីភ្លៀងជន់លិចរាជធានីភ្នំពេញកាលពីសប្តាហ៍មុន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ​ការលិចទីក្រុងកាលពីថ្ងៃពុធសប្តាហ៍មុន គឺដោយសារតែភ្លៀងធ្លាក់ខ្លាំង មិនមែនបណ្តាលមកពីប្រព័ន្ធលូនោះទេ ដោយ​សម្តេចបានប្រៀបធៀបស្ថានភាពភ្លៀងធ្លាក់នេះទៅប្រទេសដទៃទៀតក្នុងតំបន់។

សម្តេច បានបន្ថែមថា មេបក្សប្រឆាំងបានយកចំណេញករណីនេះតាមរយៈការបង្ហោះលើហ្វេសប៊ុក ដោយចំអកដោយមិនបញ្ចេញឈ្មោះថា មិន​បង្ហោះ​ពី​ទឹក​ជន់​នៅ​ទី​ក្រុង​ប៉ារីស​​ តែបង្ហោះពីស្រុកខ្មែរ មិច​មិន​ បង្ហោះពីការអភិវឌ្ឍនិងការរីកចម្រើននៃអគារខ្ពស់នៅក្នុងប្រទេសកម្ពុជាផង៕

9

 

Related Articles

Back to top button
Close
Close