អាមេរិកនិងអង់គ្លេសទិតៀនច្បាប់រុស្ស៊ីស្តីអំពីអង្គការក្រៅរដ្ឋាភិបាល
ស្របនឹងច្បាប់នេះដែលត្រូវបានអនុម័តដោយសភាទាំង២ជាន់នៃរដ្ឋសភារុស្ស៊ីហើយបន្ទាប់មក កាលពីថ្ងៃ២១កក្កដាកន្លងទៅចុះហត្ថលេខា ដោយលោកប្រធានាធិបតីពូទីន ឲ្យវាចូលជាធរមានចាប់ពីខែវិច្ឆិកាខាងមុខទៅអង្គការក្រៅរដ្ឋាភិបាលណាដែលទទួលលុយពីបរទេស ហើយធ្វើសកម្មភាពនយោបាយនៅរុស្ស៊ីត្រូវចាត់ទុកជា ”ភ្នាក់ងារបរទេស”។
ច្បាប់រុស្ស៊ីនេះញ៉ាំងឲ្យមានការទិតៀនជាបន្តបន្ទាប់ទៅហើយពី ខាងបស្ចិមលោក។យ៉ាងណាមិញថ្លែងថ្ងៃ២៥កក្កដានៅក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យផ្លូវការនៃក្រសួងការបរទេសអាមេរិក លោកស្រី Victoria Nuland ចង្អុលឲ្យឃើញថា ៖ ច្បាប់នេះរុញ ច្រានមកនូវការ ទាមទារជាបន្ទុកយ៉ាងធ្ងន់សង្កត់លើ ពួកអ្នកការពារសិទ្ធិមនុស្ស លើអ្នកដែលហ៊ានចេញមុខប្រឆាំងនឹងអំពើពុករលួយនៅតាមរចនាសម្ព័ន្ធ អំណាចនិងដែលខំការពារប្រជាធិបតេយ្យនៅរុស្ស៊ី។ វាបកស្រាយក្នុងន័យ ក្លែងតែម្តងថាជា “ភ្នាក់ងារបរទេស” អំពី អង្គការក្រៅរដ្ឋាភិបាល ដោយគ្រាន់តែ គេទទួលហិរញ្ញប្បទានពីបរទេស។
អ្នកការទូតអាមេរិកបន្តថាច្បាប់រុស្ស៊ីនេះគឺសំដៅបំភ័យពួកសកម្មជន និងអង្គការស៊ីវិលណាដែលតាមពិតទៅគឺប្រទេសរុស្ស៊ីត្រូវការខ្លាំង ជាងគេសោះសម្រាប់អភិវឌ្ឍសង្គមប្រជាធិបតេយ្យជាទីដែលគ្មានអំពើពុករលួយហើយដែលសិទ្ធិមនុស្សត្រូវគេគោរពឈរលើអំណាច ច្បាប់។
លោកស្រី Victoria Nuland ថែមទាំងលើកយកមកបង្ហាញជាឧទាហរណ៍ គឺស.រ.អា. ផ្ទាល់ជាទីដែលអង្គការឯកជនអាចទាក់ទាញ ដោយសេរីនិងស្របច្បាប់ តែម្តងនូវហិរញ្ញប្បទានពីបរទេសហើយទទួលប្រាក់ជំនួយពីរដ្ឋាភិបាល បរទេសនានា។
ថ្ងៃ២៥កក្កដាដែរក្រសួងការបរទេសអង់គ្លេសក៏បានចេញសេចក្តីថ្លែងការណ៍ទិតៀនថា៖ច្បាប់រុស្ស៊ីស្តីអំពីអង្គការក្រៅរដ្ឋាភិបាល សាបព្រោះ បរិយា កាសមិន ទុកចិត្តនៅក្នុងសង្គមរុស្ស៊ីដោយបង្កើតឡើងជាឧបសគ្គឥតប្រយោជន៍សោះ រាំងរាដល់សកម្មភាពសង្គមស៊ីវិល នៅរុស្ស៊ី។
តាមមតិក្រុងឡុងដ៏អង្គការក្រៅរដ្ឋាភិបាលជាច្រើននៅរុស្ស៊ីទទួល ការគាំទ្រពីក្រៅគឺសម្រាប់សកម្មភាពដ៏សំខាន់របស់គេខាងការពារសិទ្ធិ មនុស្សខាងលើកច្បាប់ឲ្យខ្ពស់ជាងអ្វីៗទាំងអស់ និងខាងប្រយុទ្ធទល់នឹងអំពើពុករលួយ។គេតែងរួមវិភាគទានថ្លៃថ្លាឥតឧបមា ទៅក្នុងបុព្វ ហេតុការពាររាល់អ្វីៗជាតម្លៃប្រជាធិបតេយ្យនិង ចាក់ឫសសង្គមស៊ីវិលឲ្យបានជាប់ម៉ឺងនៅរុស្ស៊ី។
ជាការកត់សម្គាល់ច្បាប់រុស្ស៊ីស្តីអំពីអង្គការក្រៅរដ្ឋាភិបាលONG ដែលនឹងចូលជាធរមានចាប់ពីខែវិច្ឆិកាខាងមុខទៅចាត់ទុកជាហិរញ្ញប្បទាន ពីបរទេសកាលណាវាមានទឹកប្រាក់ចាប់ពី២០០.០០០ រូប្លឡើងទៅ ឫ ជាង ៦.០០០ដុល្លារអាមេរិក៕ដោយ កែវ ឆាយា (RFI)