មនុស្ស ៤២៤នាក់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងត្រូវបានបញ្ជូនទៅតុលាការ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ( ១០ មិថុនា ២០១៦) ៖ ការត្រួតពិនិត្យជាតិស្រវឹង គិតតាំងពីថ្ងៃចាប់ផ្តើមថ្ងៃទី០១ ខែមករាឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះ សមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យជាតិស្រវឹងនៅរាជធានីភ្នំពេញ បានចំនួន៩៧លើក ឃាត់អ្នកបើកបរយានយន្តចំនួន៤២៤ នាក់ ដែលត្រូវបញ្ជូនទៅតុលាការ។
នេះបើតាមការឲ្យដឹងពី ឧត្តមសេនីយ៏ឯកបណ្ឌិត រុន រត្ន័វាសនា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធាននាយកដ្ឋាន នគរបាលចរាចរណ៏ និងសណ្តាប់ធ្នាប់សាធារណៈក្រសួងមហាផ្ទៃ ។
ឧត្តម សេនីយ៏ឯកបណ្ឌិត រុន រត្ន័វាសនា បានបញ្ជាក់ថា ចំពោះលទ្ធផលនៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង សម្រាប់ថ្ងៃទី០៨ ខែមិថុនានេះ បានចំនួន ៥២១គ្រឿង ក្នុងនោះ ម៉ូតូចំនួន៣៧០គ្រឿង រថយន្ត២៥១គ្រឿង ។
ចំណែកយានយន្តដែលបាន ចេញប័ណ្ណពិន័យបទល្មើសមានចំនួន១៣២គ្រឿង ម៉ូតូ១០៤គ្រឿង រថយន្ត២៨គ្រឿង ។ ក្នុងនោះ មានការអប់រំអ្នកបើកបរដែលមានអត្រាជាតិ ស្រវឹងក្រោម០,២៥ ចំនួន៩នាក់ ម៉ូតូចំនួន៧នាក់ និងរថយន្តចំនួន២នាក់ផងដែរ ៕