ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកកំពុងកើនឡើងនៅវៀតណាម

សារព័ត៌មាន​​ Cambodia News/

វៀតណាម (០៩ មិថុនា ២០១៦) ៖ ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​របស់​វៀតណាម​កើនឡើង​កាន់តែ ​ខ្លាំង ដែល​បាន​បន្ថែម​តម្លៃ​៨៨០​លាន​ដុល្លារ​ទៅ​លើ​ផលិតផល​ក្នុងស្រុក​សរុប​(GDP) របស់​វៀតណាម ចាប់តាំងពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥ ។ នេះ​បើ​យោង​តាម​របាយការណ៍​បាន​ចុះ​ផ្សាយ​ដោយ​ក្រុមហ៊ុន​Moody’s

ឥទ្ធិពល​នៃ​ការ​បង់ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ទៅ​លើ​ កំណើនសេដ្ឋកិច្ច​ ត្រូវ​បាន​គេ​ប្រើ ប្រាស់​កាន់តែ​ខ្លាំង​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​បាន​បង្កើត​ការងារ​ជា​មធ្យម​ចំនួន​៧៥.០០០​ការងារ​ប្រចាំឆ្នាំ នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ ។

របាយការណ៍​របស់​ក្រុមហ៊ុន Moody’s បង្ហាញ​ថា ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន  វៀត ណាម គឺជា​ប្រទេស​ដែល​មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ខ្ពស់​ជាងគេ​ទី​២ ដោយសារ​តែ​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​បាន​កើនឡើង ៕

Capture

 

Related Articles

Back to top button
Close
Close