មហាជនស្នើសុំឲ្យមន្ត្រីពាក់ព័ន្ធ ពិនិត្យសំណង់អូឡាំពិកឡើងវិញ
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (០៩ មិថុនា ២០១៦) ៖ មហាជនបានស្នើសុំឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី មេត្តាពិនិត្យលើការដ្ឋានសំណង់អូឡាំពិចជាបន្ទាន់ពីមានហេតុការណ៍ បាក់ស្រុតដី បង្កឲ្យមានការភ្ញាក់ផ្អើល ហើយមានរថយន្ត៣គ្រឿងបានធ្លាក់ចូលក្នុងដី មួយបានកើតឡើង នៅជាប់របងស្តាអូឡាំពិក ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករារួចមកនោះ។
មហាជនក៏ បានលើកឡើងថា តើការបាក់ស្រុតដី បង្កឲ្យមានការភ្ញាក់ផ្អើល ហើយមានរថយន្ត៣គ្រឿងបានធ្លាក់ចូលក្នុងដី ដែលមើលទៅពិតជាគ្រោះថ្នាក់ណាស់ ហើយនណាជាទទួលខុសត្រូវ លើបញ្ហាកើតឡើងនេះ ?
គួរបញ្ជាក់ថា នាេវលាម៉ោងប្រមាណ ២រសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ មានហេតុការណ៍បាក់ស្រុតដីមួយបានកើតឡើង នៅជាប់របងស្តាអូឡាំពិក ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បង្កឲ្យមានការភ្ញាក់ផ្អើល ហើយមានរថយន្ត៣គ្រឿងបានធ្លាក់ចូលក្នុងដីផងដែរ។
រថយន្ត៣គ្រឿងនោះម៉ាក កាមេរីប៉ាឡែន១គ្រឿង, ហុងដា CVR ពណ៌ទឹកប្រាក់មួយគ្រឿង និងពណ៌សំបកឪឡឹកមួយគ្រឿង បានមកចតចោលនៅជាប់របងការដ្ឋានសំណង់ ហើយក្រោយភ្លៀងធ្លាក់មួយមេធំ ក៏បណ្តាលឲ្យបាក់ស្រុតដីតែម្តង សំណាងល្អនៅក្នុងហេតុការណ៍នោះមិនមាននរណាម្នាក់រងរបួសឡើយ៕ ដោយ៖ ហេង នាង