ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ផ្ទះគ្រាប់បែកនៅតួកគីឡើង ១១នាក់
សារប័ត៌មាន Cambodia News/
តួកគី៖ (០៨ មិថុនា ២០១៦) ៖ មនុស្ស១១នាក់បានស្លាប់ និង៣៦នាក់ទៀតបានរងរបួសក្នុងហេតុការណ៍ផ្ទះគ្រាបបែកដែលបង្កប់ក្នុងរថយន្តមួយគ្រឿងនៅកណ្ដាលទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីកាលពីម្សិលមិញ។ នេះបើតាមយោងតាមទីភ្នាក់ងារព័ត៌មាន Dogan។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការបំផ្ទុះដែលកើតចេញពីការចុចបញ្ជាពីចម្ងាយនោះបានកើតឡើងអំឡុងវេលាដ៏មមាញឹកនៅសង្កាត់ Vezneciler ដែលមានមនុស្សម្នាកុះករ។
ប្រភពខាងលើបានឲ្យដឹងថា រថយន្តសង្គ្រោះនិងរថយន្តពន្លត់អគ្គិភ័យត្រូវបានគេបញ្ជូនទៅកន្លែងកើតហេតុ។ សេចក្ដីរាយការណ៍ដំបូងបញ្ជាក់ថាមនុស្ស៥នាក់បានរងរបួស។
សេចក្ដីរាយការណ៍នានាបានឲ្យដឹងថា ការបំផ្ទុះនោះបានកើតឡើងនៅជិតស្ថានីយរថភ្លើង Vezneciler ជាទីដែលមានទិដ្ឋភាពប្រវត្តិសាស្ត្រសំខាន់ៗ ក្នុងនោះមានទាំងព្រះវិហារ Suleymaniye ផងដែរ៕