ស្តេចថៃ ភូមិបុល អាឌុលយ៉ាដេត ត្រូវបានវះកាត់បេះដូង
សារប័ត៌មាន Cambodia News/
ថៃ (០៨ មិដុនា ២០១៦) ៖ ការិយាល័យព្រះរាជវាំងថៃបាននិយាយកាលពីថ្ងៃអង្គារថា ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត វ័យ៨៨ វស្សា ត្រូវបានវះកាត់បេះដូង។
ស្តេចថៃ ភូមិបុល អាឌុលយ៉ាដេត បានសម្រាកព្យាបាលជំងឺជាយូរនិងជាបន្តបន្ទាប់នៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក ហើយមិនត្រូវបានឃើញជាសាធារណៈអស់រយៈពេលជាច្រើនខែមកហើយ។
ការិយាល័យព្រះរាជវាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ត្រូវបានព្យាបាលជំងឺត្បៀតសរសៃឈាមបេះដូង ហើយថា ការវះកាត់នេះទទួលបាលលទ្ធល្អ។
កាលពីខែមុន ស្តេចថៃអង្គនេះក៏ត្រូវបានព្យាបាលជំងឺទឹកដក់នៅជុំវិញខួរក្បាលនិងជំងឺហើមសួតផងដែរ៕