ប្រទេស​ជប៉ុន​សំឡឹង​ឃើញ​ឱកាស​វិ​និ​យោគ​នៅ​ប្រទេស​ភូមា

ប្រទេសជប៉ុនបានឲ្យដឹងថាខ្លួននឹងបង្កើតក្រុមការងារពិសេសមួយក្នុងគោលបំណងដើម្បីចាប់យកឱកាសធ្វើពាណិជ្ជកម្មនៅប្រទេសភូមា ដែលជាទីផ្សារថ្មីមួយមិនទាន់មានអ្នក វិនិយោគច្រើននៅឡើយ។

ក្រុមការងារពិសេសនេះមានរួមបញ្ចូលស្ថាប័នប្រមាណជា ២០ស្ថានប័ន ដោយរាប់បញ្ចូលតាំងពីលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីជប៉ុន រហូតដល់ សហព័ន្ធអាជីវកម្មជប៉ុន។

គេរំពឹងថាក្រុមការងារពិសេសនឹងត្រូវរដ្ឋាភិបាលយល់ព្រមជា ផ្លូវការនៅថ្ងៃសុក្រនេះ ហើយក្រុមការងារនេះនឹងរៀបចំកិច្ចប្រជុំដំបូងរបស់ខ្លួន នៅចុងខែ សីហា។

អាជ្ញាធរជប៉ុនក៏បានឲ្យដឹងផងដែរថាកង្វះខាតហេដ្ឋា រចនា សម្ពន្ធគ្រប់គ្រាន់នៅក្នុងប្រទេសភូមាមានន័យថាជាឱកាសក្នុងការ ធ្វើពាណិជ្ជកម្ម ដ៏មហិមា ហើយប្រទេសនេះសំបូរដោយធនធានធម្មជាតិ ហើយក៏ឋិតនៅចំណុចកណ្តាលនៃពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសឥណ្ឌា ទៀតផង៕ (Radio Australia )

Related Articles

Back to top button
Close
Close