ក្រសួងវប្បធម៌ បាននិងកំពុងរៀបចំឯកសារដាក់ ល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ មិថុនា ២០១៦) ៖ ក្រោយពីមានព័ត៌មានជាច្រើន លើបណ្តាញទំនាក់ទំនងសង្គម Facebook ដែលលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ មិនបានអើពើរឿងដាក់ ល្ខោនខោល របស់ខ្មែរ ចូលទៅបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ទៅអង្គការយូណេស្កូ
ហើយបណ្តែតបណ្តោយឲ្យប្រទេសថៃ យកល្ខោនខោលនេះ ទៅដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្លើយតបវិញ ដោយអះអាងថា ក្រសួងបាន និងកំពុងរៀបចំឯកសារ ដើម្បីដាក់ល្ខោនខោល ជាមួយរបាំ និងក្បាច់គុនខ្មែរ មួយចំនួនទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ៕