សម្តេចតេជោ ចូលប្រជុំសភា ខណៈបក្សប្រឆាំងប្រកាសធ្វើពហិកា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ ឧសភា ២០១៦) ៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣០ឧសភា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចូលប្រជុំរដ្ឋសភា ខណៈដែលក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិប្រកាសធ្វើពហិកាមិនចូល ប្រជុំ ។
បើ តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា របៀបវារៈសម័យប្រជុំលើកទី៦ នីតិកាលទី៥ ដែលស្ថិតក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកស្អែកនេះរួមមាន ៖
០១-ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ឋសភា នីតិកាលទី៣ ចំនួន០១រូប ។
០២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីយុត្តិធ៌មអនីតិជន ។
០៣- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិង រដ្ឋាភិបាលហុងគ្រី ស្តីពីការជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ ៕