វ៉ាង ស្រីណូ ទិញកាបូបយួរដៃមួយ តម្លៃជាង៥០០០ដុល្លារ
សារព័ត៌មាន Cambodia News/
កម្សាន្ត (២៨ ឧសភា ២០១៦) ៖ តារាសម្តែង កញ្ញា វ៉ាង ស្រីណូ បានបង្ហោះរូបថតប៉ុន្មានសន្លឹក ដោយចង់បង្ហាញពីកាបូបយួរដៃថ្មី របស់នាង ទើបនឹងទិញ ម៉ាក Chanel ដែលមានតំលៃ ដល់ទៅ 5500 ដុល្លារសហរដ្ឋអាមេរិក។
បើតាមការសង្កេតនៅលើរូបថត របស់កញ្ញា វ៉ាង ស្រីណូ កាបូប Brand ដែលនាងបានទិញនោះ គឺដាក់លក់នៅប្រទេសថៃ ហើយ បើនិយាយពីតំលៃវិញ អាចទិញរថយន្តជជុះមួយគ្រឿង។
គួររំលឹកផងដែរថា តារា ល្បីៗមួយចំនួន កំពុងតែនិយមប្រើប្រាស់ របស់ Brand Brand ដែលមានតំលៃថ្លៃកប់ពពក ដើម្បីបង្ហាញពី ភាពស៊ីវីល័យ របស់ខ្លួន យ៉ាងណាមិញ កញ្ញា ព្រីម លីហ្សា ក៍ជាតារា មួយដួងដែលចូលចិត្ត ទិញសម្ភារៈថ្លៃៗ នៅក្រៅប្រទេស ដើម្បីយកមកប្រើប្រាស់ផងដែរ៕