ពល​រដ្ឋ​​អេ​ហ្ស៊ី​ប​​​​នាំ​​គ្នា​​អុច​​ទាន​​រំលឹក​​ដល់​​ជន​​រង​​គ្រោះ​​ដែល​​ស្លាប់​​ក្នុង​​ហេតុការណ៍​​ធ្លាក់​​យន្ត​ហោះ​​ EgyptAir​

សារព័ត៌មាន​ Cambodia News​/

អេ​ហ្ស៊ី​ប​ (២៧ ឧសភា ២០១៦) ៖ ពលរដ្ឋ​អេ​ហ្ស៊ី​ប​រាប់​រយ​នាក់ កាលពី​ថ្ងៃព្រហស្បតិ៍ម្សិលមិញនៅពី​ធីអុច​ទាន សម្រាប់រំលឹក​ដល់ជនរងគ្រោះនៃ​ជើង​ហោះ​របស់​ក្រុមហ៊ុន EgyptAir ដែលបាន​ធ្លាក់​ក្នុង​សមុទ្រមេ​ឌី​ទែ​រ៉ា​ណេកាលពី​សប្ដាហ៍​មុន ក្នុង​នោះ​​រដ្ឋមន្ត្រីក្រសួង​អាកាសចរណ៍​ស៊ីវិល​របស់​ប្រទេស​អេ​ហ្ស៊ី​ប និង​ឯកអគ្គរដ្ឋទូតបារាំងប្រចាំទីក្រុង​គែរក៏​ បាន​ចូលរួម​ដែរ។

សមាជិក ​ក្រុម​គ្រួសារ និង​មិត្ត​រួមការ​ងាររបស់អ្នកដំណើរលើ​យន្តហោះ បាន​ប្រមូល​ផ្ដុំ​គ្នានៅ​ខាង​មុខសាល​របាំ​អូ​ប៉េ​រ៉ាក្នុងទីក្រុងគែរ ដើម្បី​បញ្ជូន​សារនៃ​ការ​អាណិត​​​អាសូរ និង​សាមគ្គីភាពដល់​អ្នក​ដែលបាន​ស្លាប់​​ទៅ។ ​

ហ្វូង​មនុស្សបាន​ប្រមូល ​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​វេទិកា​មួយ​ ជាទី​ដែលមាន​បដា​ជាមួយចំនួន​ជនរងគ្រោះ ៦៦​នាក់បាន​កំពុង​ចង​ព្យួរ​ មនុស្ស​ភាគច្រើន​កាន់​ផ្កា ,​ទាន និង​ទង់ជាតិ​អេ​ហ្ស៊ី​ប ចំណែកអ្នកខ្លះ​ត្រូវ​គេ​មើល​ឃើញ​ថា​ កំពុង​បួងសួង​យ៉ាងស្ងៀមស្ងាត់​។​ ​

គួរ​រម្លឹក​ថា ជើង​ហោះ MS804 របស់ក្រុមហ៊ុន EgyptAir បាន​ធ្លាក់​កាលពី​ព្រឹក​ថ្ងៃទី​១៩ ឧសភា ជាមួយ​មនុស្ស​សរុប ៦៦នាក់ក្នុង​នោះ​មាន​ជនជាតិអេ​ហ្ស៊ី​ប ៣០​នាក់ និង​បារាំង ១៥​នាក់​៕

2

 

Related Articles

Back to top button
Close
Close