ពេជ្រ សោភា នឹងវិលមកដល់កម្ពុជាវិញ បន្ទាប់ពីទៅប្រទេសថៃ ដើម្បីតាមដានជំងឺខ្វះឈាម
សារព័ត៌មាន Cambodia News/
កម្សាន្ត (២៧ ឧសភា ២០១៦) ៖ តារាចម្រៀងប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ដែលកំពុងតែធ្វើឲ្យ មហាជន និងអ្នកគាំទ្រ ជ្រួលច្របល់ ចង់ដឹងពីស្ថានភាពជំងឺរបស់នាង រហូតដល់ថ្នាក់ចេញទៅព្យាបាល នៅប្រទេសថៃនោះ ពេលនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបថា ស្ថានភាពជំងឺរបស់នាង បានធូរស្បើយច្រើនហើយ។
ប្រភពព័ត៌មាន ទម្លាយចេញពីអ្នកសិល្បៈ បានបង្ហើបថា ពេជ្រ សោភា បានទៅប្រទេសថៃ ដើម្បីព្យាបានជំងឺរបស់នាង ប៉ុន្តែការទៅនេះ គឺតាមការណាត់របស់គ្រូពេទ្យ ដើម្បីតាមដានជំងឺខ្វះឈាម ដែលបានកើតឡើងចំពោះនាង។
ជាមួយគ្នានេះ ពេជ្រ សោភា នឹងត្រូវត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ដើម្បីបន្តការងារសិល្បៈ ជាពិសេសការបង្ហាត់កូនក្រុមរបស់នាង ត្រៀមប្រកួតប្រជែងនៅក្នុងកម្មវិធី លំដាប់ពិភពលោក «The Voice Cambodia» សប្ដាហ៍នេះ ៕