ឯកឧត្តម កឹម សុខា ត្រូវតុលាការចោទថា ប្រព្រឹត្តបទល្មើសជាក់ស្តែងអាចជាប់ពន្ធនាគារពី១ខែទៅ៦ខែ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ ឧសភា ២០១៦) ៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ឯកឧត្តម កឹម សុខា តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិថាបានប្រព្រឹត្តបទល្មើសជាក់ស្តែង ករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២៦ ខែឧសភា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថាបន្ទាប់ពីស្តាប់ចម្លើយរបស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថា ជាស្រីកំណាន់ឯកឧត្តម កឹម សុខា អយ្យការបានកោះហៅជនសង្ស័យ២រូបដែលជាតំណាងរាស្រ្តបក្សប្រឆាំង គឺលោក ពិន រតនា និងលោក តុ វ៉ាន់ចាន់ មកឆ្លើយបំភ្លឺហើយ ឯកឧត្តម កឹម សុខា ក៏ត្រូវបានកោះហៅ ក្នុងឋានៈជាសាក្សីផងដែរ៕