សមាគមគ្រូបង្រៀន​​​ព្រួយបារម្ភនូវភាពមិន​​​ប្រក្រតីក្នុងការប្រឡង​​សញ្ញាប័ត្រមធ្យម​​​សិក្សាទុតិយភូមិ

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ នៅថ្ងៃទី៣០ កក្កដា 2012សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចេញសេចក្តីថ្លែង ការណ៍ មួយដោយបានសម្តែងនូវកង្វល់អំពីការកើតមានភាពមិនប្រក្រតីបក្ខពួក និងអំពើពុករលួយ ក្នុងដំណើរការប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ សីហា ២០១២ខាងមុខនេះ។

សកម្មភាពប្រឡងរបស់សិស្សនៅក្នុងថ្នាក់

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានលើកឡើងថា ការប្រព្រឹត្តទៅនៃការរៀបចំក្នុងការបែងចែក ប្រធានមណ្ឌលគណៈកម្មការត្រួតពិនិត្យតាមអគារគណៈកម្មការអនុរក្ស និងដំណើរការប្រឡងតាម មណ្ឌលនីមួយៗ រួមទាំងការគ្រប់គ្រងវិញ្ញាសាឆ្នាំកន្លងមកបានកើតមានភាពមិនប្រក្រតី និងអំពើពុក រលួយក្នុងដំណើរការប្រឡងតាមមណ្ឌលនីមួយៗ។

ជាមួយការព្រួយបារម្ភនេះសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក៏បានស្នើដល់ក្រសួងអប់រំយុវជន និងកីឡា ឲ្យមានវិធានការច្បាស់លាស់មួយចំពោះមន្រ្តីដែលបានប្រព្រឹត្តបំពានលើសេចក្តីណែនាំរបស់ក្រសួងដោយត្រូវដាក់ពិន័យ និងផ្តន្ទាទោសតាមច្បាប់ដើម្បីឲ្យការប្រឡងប្រព្រឹត្តទៅប្រកបដោយ លក្ខណៈត្រឹមត្រូវ យុត្តិធម៌ ដែលអាចជឿទុកចិត្តបាន៕

Related Articles

Back to top button
Close
Close