ទឹក​អាស៊ីរូប​ទន្សាយ​ នាំ​ចូលពី​ថៃ ​ប្រើ​ជំនួស​ទឹក​ខ្មេះ​ កំពុង​ចរាចរ​នៅ​តាម​ ហាង​បាយគុយទាវ

សារព័ត៌មាន​ Cambodia News/

បន្ទាយមានជ័យ (២៦ ឧសភា ២០១៦) ៖​មន្រ្តីកាំ​កុ​ង​ត្រូ​ល​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​បា​នដឹ​​ក​នាំ​កម្លាំង​ជំនាញ​បើក​ប្រតិបត្តិការ​ជា​បន្ត​បន្ទាប់​ ទាំងការផ្សព្វផ្សាយ អប់រំ និង​ចុះដ​ក​ហូ​ត​តា​ម​នៅ​តា​ម​ផ្សារ នៅតាមទីលក់ដូរ តែ​ការ​លួច​នាំ​ចូល​នៅ​តែ​កើតមាន ជា​​ហេតុនាំឲ្យពិ​បា​​កលើ​កា​រ​គ្រ​ប់​​គ្រង។

ប្រជាពលរដ្ឋ បានលើកឡើងនូវបញ្ហានេះតាមបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា «អ្នក​លក់បាយ និគុយទាវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ហាង​លក់បាយ និងគុយទាវខេត្តទាំង២នេះ ភាគច្រើនប្រើទឹកអាសីត រូប​ទន្សាយ​នាំ​ពី​ប្រទេស​ថៃ ជំនួសទឹកខ្មេះសម្រាប់ឱ្យុភ្ញៀវពិសារពីព្រោះទឹកអាសីុតរូបទន្សាយវាងាយនិងជូស្រស់»។

ប្រជាពលរដ្ឋនិយាយថា «ទឹកអាស៊ីតរូបទន្សាយដែលនាំពីប្រទេសថៃ ត្រូវ​បាន​ខ្មែរ​យើង​កំពុង​ពេញ​និយម​ប្រើប្រាស់ជំនួសទឹកខ្មេះលាយផ្សំ ធ្វើជាម្ជូសម្រាប់ធ្វើអាហារ។ ទឹក​អាស៊ីត​រូប​ទន្សាយ​ត្រូវបានច្បាប់ប្រទេសកម្ពុជា ហាមឃាត់មិនឱ្យនាំចូល វាបង្កប៉ះពាល់សុខភាពធ្ងន់ ដល់អ្នកបរិភោគ ប៉ះពាល់ក្រពះ ពោះវៀន ថ្លើម ប្រម៉ាត់ តម្រងនោម និងអាចឈានដល់កើតជម្ងឺមហារីក៕

1

Related Articles

Back to top button
Close
Close