ភ្លៀងធ្លាក់ជាប់គ្នាឥតឈប់ លិចទីក្រុងហាណូយ

សារព័ត៌មាន​ Cambodia News/

វៀតណាម (២៥ ឧសភា ២០១៦) ៖ តាមប្រភពពត៌មានវៀតណាមចុះផ្សាយព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ បានអោយដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ហើយបន្តធ្លាក់ឥតឈប់ជាច្រើនម៉ោង បានធ្វើអោយទីក្រុងហាណូយ ទទួលរងការលិចលង់យ៉ាងខ្លាំង។

សាលារៀន អាគារសិក្សា មន្ទីរពេទ្យ និងផ្ទះប្រជាពលរដ្ឋជាច្រើន ទទួល​រងការលិចលង់ ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ និងនៅមិនទាន់មានរបាយការណ៍ណាមួយ បង្ហាញពីចំនួនជនរងគ្រោះ រឺក៏បាត់បង់ជីវិតឡើយ។

ការលិចលង់ ដោយជំនន់ទឹកភ្លៀងនេះបានកើតឡើង ស្របពេលដំណើរទស្សនៈកិច្ចរបស់លោកបារ៉ាក់អូបាម៉ា ទៅកាន់ទីក្រុងហាណូយ រយៈពេល៣ថ្ងៃ ដើម្បីពង្រឹងសម្ព័ន្ធភាពជាមួយ ប្រទេសវៀតណាម និងសហរដ្ឋអាមេរិក៕

2

Related Articles

Back to top button
Close
Close