ប្រើទូរស័ព្ទដៃនៅកន្លែងគ្មានពន្លឺគ្រប់គ្រាន់អាចបង្កឲ្យមានជំងឺមហារីកភ្នែក
សារព័ត៌មាន Cambodia News/
សុខភាព (២៣ ឧសភា ២០១៦) ៖ ទម្លាប់អាក្រក់មួយគឺការប្រើប្រាស់ទូរស័ព្ទដៃក្នុងបន្ទប់ដែលមិនមានពន្លឺគ្រប់គ្រាន់ ៣០ នាទី ឬ ច្រើនជាងនេះ រៀងរាល់យប់មុនពេលដែលចូលគេងអាចបណ្តាលឲ្យកើតជំងឺមហារីកភ្នែកជាមួយនឹង ភ្នែកមានពណ៌ផ្កាឈូក។
ជាក់ស្តែងបុរសវ័យ ៤០ ឆ្នាំម្នាក់ត្រូវបានក្រុមគ្រូពេទ្យពិនិត្យរកឃើញថាមានជំងឺមហារីកភ្នែកដែល បណ្តាលមកពីទម្លាប់អាក្រក់ ប្រើប្រាស់ទូរស័ព្ទដៃក្នុងបន្ទប់ដែលមិនមានពន្លឺគ្រប់គ្រាន់ ៣០ នាទី ឬ ច្រើនជាងនេះ រៀងរាល់យប់។
កន្លង មកមានការសិក្សាជាច្រើនបានរកឃើញថា ពន្លឺដែលចេញពីអេក្រង់ទូរស័ព្ទគឺមានគ្រោះថ្នាក់យ៉ាងខ្លាំង សម្រាប់សុខភាពភ្នែក ជាពិសេសពេលដែលប្រើប្រាស់វាក្នុងកន្លែងដែលគ្មានពន្លឺគ្រប់គ្រាន់។
ការប្រើប្រាស់ទូរស័ព្ទក្នុងកន្លែង គ្មានពន្លឺគ្រប់គ្រាន់ វាធ្វើឲ្យពន្លឺ ដែលចេញពីអេក្រង់ជះចូលភ្នែកយ៉ាងខ្លាំង ហើយវាអាចសម្លាប់កោសិការភ្នែក ធ្វើឲ្យភ្នែកមើលលែងសូវច្បាស់ និងមានជំងឺមហារីកភ្នែកដូចករណីខាងលើជាដើម៕ ប្រែសម្រួលដោយ៖ យុវវ័យថ្មី (ប្រភព៖healthadvisorgroup)